Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 11:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពួក​សាសន៍​អ័ណាក់​គ្មាន​ណា​មួយ​នៅ​សល់​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គ្មាន​សេស‌សល់​ជន‌ជាតិ​អា‌ណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាស‌ដូឌ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គ្មាន​សល់​ពួក​សាសន៍​អ័ណាក់​ណា​មួយ​នៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ នឹង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គ្មាន​សេស‌សល់​ជន‌ជាតិ​អាណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុងកាថ និង​ក្រុង​អាសដូត​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 11:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ បី​ឆ្នាំ​ក្រោយ​មក មាន​អ្នក​បម្រើ​របស់​ស៊ីម៉ាយ​ពីរ​នាក់​បាន​រត់​ទៅ​ឯ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​របស់​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា៖ «អ្នក​បម្រើ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ»


ក្រោយ​នោះ​មក ព្រះបាទ​ដាវីឌ​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​នោះ។


បេរា និង​សេម៉ា ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​ពួក​អ្នក​ស្រុក​អាយ៉ា‌ឡូន គេ​បាន​ឈ្នះ ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​កាថ​រត់​ចេញ


ទ្រង់​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ហើយ​ទ្រង់​បំបាក់​រំលំ​កំផែង​ក្រុង​កាថ និង​កំផែង​ក្រុង​យ៉ាប‌នេ ហើយ​កំផែង​ក្រុង​អាស‌ដូឌ​ផង រួច​ទ្រង់​សង់​ទី​ក្រុង​ក្នុង​ក្រវល់​របស់​អាស‌ដូឌ និង​នៅ​កណ្ដាល​ពួក​ភីលី‌ស្ទីន


នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន​បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាស‌ស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ


ប៉ុន្តែ លោក​ភីលីព​បាន​ឃើញ​ថា លោក​នៅ​ឯ​ក្រុង​អាសូត លោក​ក៏​ដើរ​ទៅ​ទាំង​ប្រកាស​ដំណឹង​ល្អ​នៅ​អស់​ទាំង​ក្រុង រហូត​ទៅ​ដល់​ក្រុង​សេ‌សារា។


រីឯ​សាសន៍​អាវីម ដែល​រស់​នៅ​តាម​ភូមិ​នានា​រហូត​ដល់​ក្រុង​កាសា នោះ​សាសន៍​កាប់ថោរ ដែល​ចេញ​ពី​ស្រុក​កាប់ថោរ​មក បាន​បំផ្លាញ​គេ​ចេញ ហើយ​បាន​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ)។


ជា​ប្រជា‌ជន​មាឌ​ធំ​ខ្ពស់ គឺ​ពួក​កូន​ចៅ​អ័ណាក់ ដែល​អ្នក​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា "តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន?"


លោក​យ៉ូស្វេ​បាន​វាយ​ប្រហារ​គេ ចាប់​តាំង​ពី​កាដេស-បារនា រហូត​ដល់​ក្រុង​កាសា ព្រម​ទាំង​ស្រុក​កូសែន​ទាំង​មូល រហូត​ដល់ក្រុង​គីបៀន។


លោក​កាលែប​បាន​បណ្តេញ​កូន​របស់​អ័ណាក់ទាំង​បី​ចេញ គឺ​សេសាយ​អ័ហ៊ី‌ម៉ាន និង​តាល‌ម៉ាយ ដែល​ជា​ពូជ​ពង្ស​របស់​អ័ណាក់។


ហើយ​អស់​ទាំង​ទី​ក្រុង​ដែល​នៅ​ខាង​ក្រុង​អាស‌ដូឌ និង​ភូមិ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​អេក្រុន រហូត​ដល់​សមុទ្រ។


ក្រុង​អាស‌ដូឌ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​កាសា ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។


ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អាស‌កា‌ឡូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អេក្រុន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ។


ឯ​សាសន៍​ទាំង​នោះ​មាន​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំងប្រាំ និង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន និង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត។


លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលី‌ស្ទីន​មក អ្នក​នោះ​មាន​កម្ពស់​ប្រាំមួយ​ហត្ថ​មួយ​ចំអាម


ពេល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ហិប​នៃ​ព្រះ ក៏​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ក្រុង​អាស‌ដូឌ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម