Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា? បង​ប្អូន​របស់​យើង​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា ប្រជា‌ជន​នោះ​ខ្លាំង​ពូកែ ហើយ​មាឌ​ខ្ពស់​ជាង​យើង ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ ហើយ​មាន​កំផែង​ការពារ​ខ្ពស់​ដល់​មេឃ! មួយ​ទៀត យើង​បាន​ឃើញ​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ទៀត​ផង!"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 តើ​ឲ្យ​យើង​ខ្ញុំ​ឡើង​ទៅ​ណា? ពួក​យើង​គ្មាន​ទឹក​ចិត្ត​នឹង​ឡើង​ទៅ​ស្រុក​នោះ​ទេ ដ្បិត​បងប្អូន​របស់​យើង​ខ្ញុំ​រាយ‌ការណ៍​ប្រាប់​ពួក​យើង ថា​ប្រជា‌ជន​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​មាន​មាឌ​ធំ​ជាង​ពួក​យើង។ រីឯ​ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ និង​មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​អណាក់ នៅ​ស្រុក​នោះ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 តើ​ឲ្យ​យើង​ខ្ញុំ​ឡើង​ទៅ​ណា? ពួក​យើង​គ្មាន​ទឹក​ចិត្ត​នឹង​ឡើង​ទៅ​ស្រុក​នោះ​ទេ ដ្បិត​បង‌ប្អូន​របស់​យើង​ខ្ញុំ​រាយ​ការណ៍​ប្រាប់​ពួក​យើង ថា​ប្រជា‌ជន​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​មាន​មាឌ​ធំ​ជាង​ពួក​យើង។ រីឯ​ក្រុង​របស់​ពួក​គេ ជា​ក្រុង​ធំៗ និង​មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​អណាក់ នៅ​ស្រុក​នោះ​ដែរ”។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:28
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ពោល​ថា៖ «មក​យើង សង់​ទី​ក្រុង​មួយ​សម្រាប់​យើង និង​ប៉ម​មួយ​ដែល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី»។


ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់​ភាំង ពួក​ខ្លាំង​ពូកែ​នៅ​ស្រុក​ម៉ូអាប់​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​មនុស្ស​ទាំង​អស់ ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត។


ដោយ​ហេតុ​នោះ បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​នឹង​រលត់​ទៅ


កាល​ណា​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ? អ្នក​ត្រូវ​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សម្រេច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ពេល​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា "កុំ​ញញើត ឬ​ខ្លាច​ពួកគេ​ឡើយ។


(ពី​មុន សាសន៍​អេមីម​បាន​នៅ​ស្រុក​នោះ ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់។


អ្នក​អាច​កាប់​បំផ្លាញ​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ​ប៉ុណ្ណោះ គឺ​អ្នក​អាច​យក​ដើម​ឈើ​ទាំង​នោះ ទៅ​ធ្វើ​ជា​របាំង ទាស់​នឹង​ក្រុង​ដែល​ច្បាំង​នឹង​អ្នក រហូត​ដល់​អ្នក​ក្រុង​នោះ​ចុះ​ចាញ់»។


ពួកមេ​ដឹកនាំ​ត្រូវ​សួរ​ទៀត​ថា "តើ​មាន​អ្នក​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​អ្នកនោះ​ធ្វើ​ឲ្យ​ចិត្ត​បង​ប្អូន​របស់​ខ្លួន​រលាយ​ដូច​អ្នក​នោះ​ដែរ"។


ប្រសិន‌បើ​អ្នក​នឹក​ក្នុង​ចិត្ត​ថា "សាសន៍​ទាំង​នេះ​មាន​គ្នា​ច្រើន​ជាង​ខ្ញុំ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ចាប់​យក​ស្រុក​របស់​គេ​បាន?"


ពួក​សាសន៍​អ័ណាក់​គ្មាន​ណា​មួយ​នៅ​សល់​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ។


ប៉ុន្តែ បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ប្រជា‌ជនបាក់​ទឹក​ចិត្ត តែ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។


លោក​កាលែប​បាន​បណ្តេញ​កូន​របស់​អ័ណាក់ទាំង​បី​ចេញ គឺ​សេសាយ​អ័ហ៊ី‌ម៉ាន និង​តាល‌ម៉ាយ ដែល​ជា​ពូជ​ពង្ស​របស់​អ័ណាក់។


កាល​យើង​ខ្ញុំ​បាន​ឮភ្លាម ចិត្ត​យើង​ខ្ញុំ​បាន​រលាយ​អស់ ហើយ​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​គ្មាន​ព្រលឹង​ទេ ដោយ​ព្រោះ​តែ​ពួក​លោក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​លោក ព្រះ‌អង្គ​ជា​ព្រះ​គង់​នៅ​ស្ថាន​សួគ៌​ខាង​លើ ហើយ​ក៏​គង់​នៅ​លើ​ផែន‌ដី​ខាង​ក្រោមដែរ។


គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​មក​ក្នុង​កណ្ដាប់​របស់​ដៃ​យើង​មែន ហើយ​សូម្បី​តែ​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រន្ធត់ ព្រោះ​តែ​យើង​ដែរ»។


ហើយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក ហើយ​ថា យើង​មាន​ការ​ភ័យ‌ខ្លាច​ចំពោះ​ពួក​លោកជា​ខ្លាំង ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ញ័​រន្ធត់​នៅ​មុខ​ពួក​លោក។


ពួក​យូដា​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន (រីឯ​ក្រុង​ហេប្រុន​នោះ​កាល​ពី​ដើម​ហៅ​ថា គារ‌យ៉ាត់-អើបា) ហើយ​គេ​សម្លាប់​ពួក​សេសាយ ពួក​អ័ហ៊ី‌ម៉ាន និង​ពួក​តាលម៉ាយ​ដែរ។


គេ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ដល់​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​មក ហើយ​លោក​ក៏​បណ្តេញ​ពួក​កូន​អ័ណាក់​ទាំង​បី​នាក់​ចេញ ពីក្រុង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម