Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់! អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់នៅ​ថ្ងៃ​នេះ ដើម្បី​ចូល​ទៅ​បណ្ដេញ​សាសន៍​នានាដែល​ធំ​ជាង ហើយ​ពូកែ​ជាងអ្នក គឺ​ជា​ក្រុង​ធំៗ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ នៅ​វេលា​នោះ ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​នគរ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់! ថ្ងៃ​នេះ​អ្នក​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 9:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ពោល​ថា៖ «មក​យើង សង់​ទី​ក្រុង​មួយ​សម្រាប់​យើង និង​ប៉ម​មួយ​ដែល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី»។


ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។


ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ចុង​របស់​វាលូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល។


ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។


ពួកគេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​ចូល​ទៅ​ក្រុង​ហេប្រុន។ នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​របស់​អ័ណាក់​រស់​នៅ។ (គេ​បាន​សង់​ក្រុង​ហេប្រុន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីព្ទ)។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន


តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា? បង​ប្អូន​របស់​យើង​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា ប្រជា‌ជន​នោះ​ខ្លាំង​ពូកែ ហើយ​មាឌ​ខ្ពស់​ជាង​យើង ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ ហើយ​មាន​កំផែង​ការពារ​ខ្ពស់​ដល់​មេឃ! មួយ​ទៀត យើង​បាន​ឃើញ​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ទៀត​ផង!"។


នោះ​ព្រះ‌យេហូវ៉ា​នឹង​បណ្តេញ​សាសន៍​ទាំង​អស់​នេះ ចេញ​ពី​មុខអ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​របស់​សាសន៍​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក


ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ចាប់​យក ហើយ​រស់​នៅ​ក្នុង​ស្រុក​នោះ


នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក ត្រូវ​រៀប​ដុំ​ថ្មធំៗឡើង រួច​យក​បាយ​អរ​មក​បូក​លើ​ថ្ម​នោះ។


នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​កាន់​កាប់ ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ត្រូវ​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។


«ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដូន​តា​របស់​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


ដោយ​បណ្តេញ​សាសន៍​នានា​ដែល​ធំ ហើយ​ពូកែ​ជាង​អ្នក ចេញ​ពី​មុខ​អ្នក ដើម្បី​នាំ​អ្នក​ចូល​ទៅ ហើយ​ប្រគល់​ស្រុក​របស់​គេ​ឲ្យ​អ្នក ទុក​ជា​មត៌ក ដូច​មាន​នៅ​ថ្ងៃ​នេះ។


«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក គឺ​ជា​ក្រុង​ធំ​ៗ ហើយ​ល្អ ដែល​អ្នក​មិន​បាន​សង់


«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ហៀប‌នឹង​ចូល​ទៅ​កាន់កាប់ ហើយ​ព្រះ‌អង្គ​បាន​ដេញ​សាសន៍​ជា​ច្រើន​ពី​មុខអ្នក​ចេញ គឺ​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស សាសន៍​ទាំង​ប្រាំ​ពីរ​នោះ​មាន​គ្នា​ច្រើន ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក


«ចូរ​ដើរ​កាត់​កណ្ដាល​ជំរំ ហើយ​បង្គាប់​ប្រជា‌ជន​ថា "ចូរ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក"»។


រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ។ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​នឹង​ត្រឡប់​មក​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ ហើយ​ចាប់​យក​ស្រុក​នោះ ជា​ស្រុក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រគល់​ឲ្យ​អ្នក នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។


ដូច្នេះ សូម​ប្រគល់​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​ថ្ងៃ​នោះ​ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ទាំង​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​រឹង​មាំ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បណ្តេញ​ពួក​គេ​ចេញ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មិន​ខាន»។


ដូច្នេះ ពេល​ប្រជា‌ជន​ចេញ​ពី​ជំរំ ដើម្បី​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​ខាង​មុខ​ប្រជា‌ជន


នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។


លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅកាន់​ពួក​សង្ឃ​ថា៖ «ចូរ​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា​ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ»។ ដូច្នេះ គេ​ក៏​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ទៅ​មុន​ប្រជា‌ជន។


ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​ម្នាក់​មួយ​ដុំ​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម