ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ចោទិយកថា 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយឃើញសេះ ឃើញរទេះ និងទ័ពច្រើនជាងខ្លួន មិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ព្រះអង្គគង់នៅជាមួយអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចម្បាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់គង់នៅជាមួយអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាឯងរាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ឃើញសេះ ឃើញរទេះ នឹងមនុស្សជាច្រើនជាងពួកឯង នោះមិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ទ្រង់គង់នៅជាមួយនឹងឯងហើយ អាល់គីតាប «ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចំបាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់នៅជាមួយអ្នក។ |
ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ដូច្នេះ ព្រះបាទអេសាក៏ចេញទៅតទល់នឹងគេ ក៏តម្រៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា។
ព្រះបាទអេសាបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជម្នះដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើព្រះអង្គទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ»។
ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គកាត់ទោសដល់គេ ព្រោះយើងខ្ញុំរាល់គ្នាគ្មានកម្លាំងនឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងខ្ញុំរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែព្រះអង្គទេ»។
រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
៙ ចូលមក ហើយមើលកិច្ចការ ដែលព្រះយេហូវ៉ាធ្វើ ព្រះអង្គបាននាំការដ៏គួរស្ញប់ស្ញែង មកនៅផែនដី។
«យើងជាយេហូវ៉ា ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ដែលគេលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក
គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងចម្បាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាគង់ជាមួយគេ ហើយពួកពលសេះនឹងស្រឡាំងកាំង។
ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់អ្នករាល់គ្នា នោះត្រូវផ្លុំត្រែឲ្យមានសំឡេងយ៉ាងរន្ថាន់ ដើម្បីជាការរំឭកពីអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានសង្គ្រោះរួចពីខ្មាំងសត្រូវ។
ព្រះអង្គមិនបានឃើញមានគ្រោះកាចនៅក្នុងពួកយ៉ាកុបទេ ក៏មិនឃើញមានភាពវឹកវរនៅក្នុងពួកអ៊ីស្រាអែលដែរ។ ព្រះយេហូវ៉ាជាព្រះរបស់គេ ទ្រង់គង់នៅជាមួយគេ ទាំងមានសម្រែកប្រកាសថាព្រះអង្គជាស្តេចនៅកណ្ដាលពួកគេ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរអ្នកក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ព្រះអង្គជ្រាបពីដំណើរដែលអ្នកឆ្លងកាត់ក្នុងទីរហោស្ថានដ៏ធំនេះ។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកអស់រយៈពេលសែសិបឆ្នាំនេះហើយ អ្នកមិនបានខ្វះខាតអ្វីឡើយ"។
"ចូរស្តាប់ អ៊ីស្រាអែលអើយ នៅថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវមានចិត្តតក់ស្លុត ក៏កុំភ័យខ្លាច ញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឡើយ
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
គឺព្រះយេហូវ៉ាហើយដែលយាងនាំមុខអ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ។ កុំខ្លាច ឬស្រយុតចិត្តឲ្យសោះ»។
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក
នោះកុំឲ្យខ្លាចឡើយ តែត្រូវនឹកចាំពីអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រព្រឹត្តចំពោះផារ៉ោន និងចំពោះស្រុកអេស៊ីព្ទទាំងមូលចុះ
មិនត្រូវភ័យខ្លាចពួកគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច។
ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនាំមុខអ្នកឆ្លងទៅ ព្រះអង្គដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញគេ ហើយបង្ក្រាបគេនៅមុខអ្នក ដើម្បីឲ្យអ្នកអាចបណ្តេញគេបាន ហើយបំផ្លាញគេយ៉ាងឆាប់រហ័ស ដូចព្រះយេហូវ៉ាបានសន្យានឹងអ្នក ។
គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។
តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
លោកយ៉ូស្វេបានប្រព្រឹត្តចំពោះគេ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ លោកបានកាប់សរសៃកជើងសេះ ហើយយកភ្លើងដុតរទេះចម្បាំងរបស់គេចោល។
ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។
ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយមនុស្សតែម្នាក់»។
ដាវីឌទូលដល់ស្ដេចសូលថា៖ «សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ»។