Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 14:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ព្រះ​បាទ​អេសាក៏​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​តម្រៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារី‌សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌បាទ​អេ‌សា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កង‌ទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផា‌ថា ជិត​ក្រុង​ម៉ារី‌សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ អេសា​ទ្រង់​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​ដំរៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារីសា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្តេច​អេ‌សា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កង‌ទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផា‌ថា ជិត​ក្រុង​ម៉ារី‌សា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 14:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យ‌ជម្នះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ


ព្រះបាទ​អេសា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជម្នះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ព្រះ‌អង្គ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ»។


នៅ​គ្រា​នោះ សេរ៉ាស ជា​សាសន៍​អេធី‌អូពី បាន​លើក​ទ័ព​មួយ​លាន​នាក់ និង​រទេះ​ចម្បាំងបីរយ ចេញ​មក​ទាស់​នឹង​ពួក​យូដា ក៏​មក​ដល់​ក្រុង​ម៉ារី‌សា។


ព្រះ​ក៏​ជួយ​ទាស់​នឹង​ពួក​ភីលី‌ស្ទីន ពួក​អារ៉ាប់ ដែល​នៅ​ស្រុក​គើរ-បាល និង​ពួក​ម៉ាអូន​ផង


ដូច្នេះ ព្រះ‌បាទ​ហេ‌សេ‌គា និង​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​អធិស្ឋាន​ពី​ដំណើរ​នោះ ហើយ​អំពាវ‌នាវ​ដល់​ស្ថាន​សួគ៌


ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង»។ ពួក​បណ្ដា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​រាជ‌ឱង្ការ​នៃ​ព្រះ‌បាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា។


អ្នក​ទាំង​នោះនឹងរំលំ ហើយ​ដួល​ចុះ តែ​យើង​នឹង​ក្រោក​ឈរ​យ៉ាង​មាំ។


អាយុ​ជីវិត​របស់​ទូល‌បង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពួក‌គេ​ភិត​ភ័យ សូម​ឲ្យ​សាសន៍​ទាំង​ឡាយ​ដឹង​ខ្លួន​ថា គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ។ –បង្អង់


«ពេល​ណា​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង‌សត្រូវ ហើយ​ឃើញ​សេះ ឃើញ​រទេះ និង​ទ័ព​ច្រើន​ជាង​ខ្លួន មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំអ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​អ្នក។


អែល‌ថូឡាត បេធូល ហោម៉ា


ពួក​យូដា​ចេញ​ទៅ​ជា​មួយ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន ហើយ​គេ​នាំ​គ្នា​វាយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ក៏​ហៅ​ទី​ក្រុង​នោះ​ថា ហោម៉ា ។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «ចំណែក​ឯង មក​ជួប​យើង​ទាំង​កាន់​ដាវ​កាន់​លំពែង និង​ដែក​ពួយ​ផង តែ​យើង​វិញ មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម