ព្រះបាទដាវីឌចាប់យកបានពលសេះមួយពាន់ប្រាំពីររយនាក់ និងពលថ្មើរជើងពីរម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ ទុកឲ្យនៅល្មមទឹមរទេះមួយរយប៉ុណ្ណោះ។
ចោទិយកថា 17:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្តេចនោះមិនត្រូវមានសេះជាច្រើនសម្រាប់ខ្លួន ក៏មិនត្រូវធ្វើឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់អ្នករាល់គ្នាថា "អ្នករាល់គ្នាមិនត្រូវវិលត្រឡប់ទៅផ្លូវនោះវិញឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំបីតែឲ្យស្តេចនោះចំរើនសេះជាច្រើនសំរាប់ខ្លួន ឬបណ្តាលឲ្យបណ្តាជនត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះជាច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងឯងរាល់គ្នាថា មិនត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅ តាមផ្លូវនោះទៀតឲ្យសោះ អាល់គីតាប ស្តេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យបានច្រើនដែរ ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។ |
ព្រះបាទដាវីឌចាប់យកបានពលសេះមួយពាន់ប្រាំពីររយនាក់ និងពលថ្មើរជើងពីរម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ ទុកឲ្យនៅល្មមទឹមរទេះមួយរយប៉ុណ្ណោះ។
នៅពេលនោះ អ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីតក៏លើកខ្លួនឡើង ដោយពោលថា៖ «យើងនឹងធ្វើជាស្តេច» ទ្រង់បានត្រៀមរទេះចម្បាំង និងពួកពលសេះ ព្រមទាំងមនុស្សហាសិបនាក់ ឲ្យរត់នាំមុខទ្រង់។
ទ្រង់ក៏មានរោងសម្រាប់សេះបួនម៉ឺន ដែលទឹមរទេះចម្បាំង ហើយមានពលសេះមួយម៉ឺនពីរពាន់នាក់។
ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំផង។ ឯពួកអ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការជាមួយអ្នកបម្រើរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកអ្នកបម្រើនោះ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍របស់ទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ»។
ឯសេះទាំងប៉ុន្មានរបស់ព្រះបាទសាឡូម៉ូន នោះសុទ្ធតែមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេច គេទៅទិញ ដឹកនាំមកទាំងហ្វូងៗ តាមតម្លៃ។
ព្រះបាទសាឡូម៉ូនមានរោងសម្រាប់សេះ និងរទេះចម្បាំង បួនពាន់បន្ទប់ ក៏មានពលសេះមួយម៉ឺនពីរពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយទ្រង់ក្នុងក្រុងយេរូសាឡិមដែរ។
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
កាលផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ នោះព្រះទ្រង់មិនបាននាំគេតាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់នឹកគិតថា៖ «ប្រសិនបើគេប្រទះនឹងចម្បាំង នោះគេអាចដូរគំនិត ហើយត្រឡប់ទៅស្រុកអេស៊ីព្ទវិញ»។
ដូច្នេះ ព្រះបាននាំគេតាមផ្លូវវាង ឆ្លងកាត់ទីរហោស្ថាន ឆ្ពោះទៅសមុទ្រក្រហម ។ កូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅ ទាំងកាន់គ្រឿងសស្ត្រាវុធ។
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។
ស្រុកបានបរិបូរដោយមាស និងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចម្បាំងក៏រាប់មិនអស់ដែរ។
ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរអ្នករាល់គ្នាថា កុំឲ្យទៅឯស្រុកអេស៊ីព្ទឡើយ ចូលឲ្យដឹងជាក់ថា នៅថ្ងៃនេះ ខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ។
ប៉ុន្តែ ស្តេចបានបះបោរនឹងព្រះអង្គវិញ ដោយចាត់រាជទូតទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ និងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចម្រើនឡើងបានឬ? តើអ្នកដែលប្រព្រឹត្តដូច្នេះរួចខ្លួនឬ? តើអាចផ្តាច់សេចក្ដីសញ្ញា ហើយរួចខ្លួនបានឬ?
គេនឹងមិនវិលទៅស្រុកអេស៊ីព្ទវិញឡើយ សាសន៍អាសស៊ើរនឹងធ្វើជាស្តេចលើគេ ព្រោះគេមិនព្រមត្រឡប់មករកយើងវិញទេ។
ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់អស់ទាំងសេះរបស់ឯង ហើយយើងនឹងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មាន របស់ឯងដែរ។
ព្រះយេហូវ៉ានឹងនាំអ្នកទៅស្រុកអេស៊ីព្ទវិញតាមនាវា តាមផ្លូវដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនឃើញផ្លូវនោះទៀតឡើយ រួចនៅស្រុកនោះ អ្នកនឹងខំលក់ខ្លួនទៅឲ្យខ្មាំងសត្រូវ ដើម្បីធ្វើជាបាវប្រុសបាវស្រីរបស់គេ តែនឹងគ្មានអ្នកណាទិញសោះ»។
ដោយពាក្យថា៖ «ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា តម្រូវទុកសម្រាប់ទ្រង់ ឲ្យនៅនឹងរាជរថ និងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់