Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 17:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ ស្តេច​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​រួច​ខ្លួន​ឬ? តើ​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប៉ុន្តែ ស្ដេច​យូដា​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេស៊ីប សុំ​ជំនួយ​ទ័ព​សេះ និង​ពល​ទាហាន​យ៉ាង​ច្រើន។ តើ​ស្ដេច​ធ្វើ​ដូច្នេះ​អាច​សម្រេច​គម្រោង‌ការ និង​រំដោះ​ខ្លួន​បាន​ឬ​ទេ? ស្ដេច​នោះ​ផ្ដាច់​សម្ពន្ធ‌មេត្រី ហើយ​ពិត​ជា​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ប៉ុន្តែ ស្តេច​យើង​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ នឹង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នេះ​នឹង​រួច​ខ្លួន​ឬ តើ​នឹង​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប៉ុន្តែ ស្ដេច​យូដា​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេស៊ីប សុំ​ជំនួយ​ទ័ព​សេះ និង​ពល​ទាហាន​យ៉ាង​ច្រើន។ តើ​ស្ដេច​ធ្វើ​ដូច្នេះ​អាច​សម្រេច​គម្រោង‌ការ និង​រំដោះ​ខ្លួន​បាន​ឬ​ទេ? ស្ដេច​នោះ​ផ្ដាច់​សម្ពន្ធ‌មេត្រី ហើយ​ពិត​ជា​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 17:15
29 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា រហូត​ដល់​ព្រះ‌អង្គ​បោះ​បង់​គេ​ចោល​ឆ្ងាយ​ពី​ព្រះ‌អង្គ។


ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ក្នុង​នាម​ព្រះ។ ព្រះបាទ​សេដេ‌គា​បានធ្វើ​ករឹង និង​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​រូស មិន​ព្រម​បែរ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ។


ប៉ុន្តែ ព្រះ‌អង្គ ឱ​ព្រះ​អើយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ចុះ ទៅ​ក្នុង​រណ្តៅ​នៃ​សេចក្ដី​វិនាស ពួក​មនុស្ស​កម្ចាយ​ឈាម និងជន​បោក​ប្រាស់ នឹង​រស់​នៅ​មិន​បាន​ពាក់​កណ្ដាល​អាយុ​ឡើយ តែ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ទុក​ចិត្ត ដល់​ព្រះ‌អង្គ។


៙ តើ​គេ​នឹង​គេច​ផុត​ដោយ​អំពើ​អាក្រក់ រប​ស់​គេ​បាន​ឬ? ឱ​ព្រះ​អើយ សូម​ទម្លាក់​ប្រជាជនទាំង​នោះ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ។


សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។


យើង​ថា គំនិត​របស់​អ្នក និង​កម្លាំង​សម្រាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ តើ​ទី​ពឹង​អ្នក​ណា បាន​ជា​អ្នក​បះ‌បោរ​នឹង​យើង​ដូច្នេះ?


ហើយ​សេដេគា ជា​ស្តេច​យូដា​នឹង​មិន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ​ឡើយ គឺ​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​និយាយ​នឹង​គេ​ផ្ទាល់​មាត់ ទ្រង់​ក៏​នឹង​ឃើញ​គេ​ផ្ទាល់​នឹង​ភ្នែក​ដែរ។


ឯ​អ្នក​នឹង​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ​ជា​ពិត​ប្រាកដ អ្នក​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​និយាយ​នឹង​អ្នក​ផ្ទាល់​មាត់ អ្នក​នឹង​ត្រូវ​ទៅ​ក្រុង​បាប៊ីឡូន។


ប៉ុន្តែ បើ​ទ្រង់​មិន​ព្រម​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ ហើយ​គេ​នឹង​ដុត​ចោល ឯ​ទ្រង់​ក៏​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ»។


គេ​នឹង​នាំ​ភរិយា និង​ព្រះ‌រាជ្យ​បុត្រ​របស់​ព្រះ‌ករុណា​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​ព្រះ​ករុណា​ផ្ទាល់​ក៏​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវភ្លើង​ឆេះ»។


ហេតុ​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​កើត​ឡើង​ដល់​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ទាល់​តែ​ព្រះ‌អង្គ​បាន​បោះ‌បង់​គេ​ចោលឲ្យ​ឆ្ងាយពី​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។ ឯ​ព្រះបាទ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។


ដ្បិត​ស្តេច​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ ហើយ​មើល៍ ព្រះ‌អង្គ​ក៏​ចាប់​ដៃ​ស្បថ​ផង តែ​បាន​ធ្វើ​ការ​យ៉ាង​ដូច្នេះ​វិញ ដូច្នេះ តើ​នឹង​រួច​ខ្លួន​ឬ?


មាន​សត្វ​ឥន្ទ្រី​ធំ​មួយ​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក។


អ្នក​ត្រូវពោល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​ឥន្ទ្រី​ទី​មួយ​មិន​ដក​រំលើង​ទាំង​ឫស ហើយ​កាត់​ផ្លែ​ចេញ​ឲ្យ​បាន​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ? គឺ​មិន​ចាំ​បាច់​មាន​ដៃ​ខ្លាំង​ពូកែ ឬ​មនុស្ស​ជា​ច្រើន​មក​ដក​រំលើង​ឫស​របស់​វា​ឡើយ។


ឯ​អ្នក ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច​របស់​អ៊ីស្រា‌អែល​អើយ ថ្ងៃ​របស់​អ្នក​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត


ឯ​អ្នក កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​គេ ចូរ​ប្រាប់​ថា មាន​ដាវ មាន​ដាវ​ដក​ជា​ស្រេច ដាវ​នោះ​បាន​ខាត់​ភ្លឺ​សម្រាប់​ការ​សម្លេះ​យ៉ាង​សន្ធឹក ដើម្បី​បំផ្លាញ​ឲ្យ​អស់ ហើយ​ឲ្យ​បាន​ចាំង​ពន្លឺ​ដូច​ផ្លេក‌បន្ទោរ។


វា​ជាប់​ចិត្ត​ស្រឡាញ់​សហាយ​វា ដែល​មាន​សាច់​ដូច​ជា​សាច់​នៃ​សត្វ​លា ហើយ​ទឹក​កាម​ក៏​ដូច​ជា​ទឹក​កាម​របស់​សេះ


ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​លែង​ទុក​ចិត្ត​គេ​ទៀត ជា​ការ​ដែល​រំឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន គ្រប់​វេលា​ណា​ដែល​ងាក​បែរ​មើល​ទៅ​ឯ​គេ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។


កាល​ពួក​អ៊ីស្រា‌អែល​ចាប់​កាន់​នោះ​ក៏​បាក់​បែក​ទៅ ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង កាល​គេ​ច្រត់​ពឹង​មក​លើ​អ្នក នោះ​អ្នក​ក៏​បាក់​ទៅ ធ្វើ​ឲ្យ​គេ​ថ្លស់​ចង្កេះ​ទាំង​អស់​គ្នា។


ឱ​ពួក​សត្វ​ពស់ ពូជ​ពស់​វែក​អើយ! តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​កាត់​ទោស ឲ្យ​ធ្លាក់​នរក​ដូច​ម្តេច​បាន?


តែ​ស្តេច​នោះ​មិន​ត្រូវ​មាន​សេះ​ជា​ច្រើន​សម្រាប់​ខ្លួន ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាបាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្លូវ​នោះ​វិញ​ឡើយ"។


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។


យើង​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច្នេះ​វិញ គឺ​ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ក្រែង​មាន​សេចក្ដី​ក្រោធ​ធ្លាក់​មក​លើ​យើង ដោយ​ព្រោះ​តែ​សម្បថ​ដែល​យើង​បាន​ស្បថ​នឹង​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម