Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដោយ​ពាក្យ​ថា៖ «ឯ​សណ្ឋាន​របស់​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​នឹង​បាន​ដូច្នេះ គឺ​ស្តេច​នោះ​នឹង​យក​កូន​ប្រុសៗ​របស់​អ្នក​រាល់​គ្នា តម្រូវ​ទុក​សម្រាប់​ទ្រង់ ឲ្យ​នៅ​នឹង​រាជ‌រថ និង​ពល​សេះ​របស់​ទ្រង់ គេ​នឹង​ត្រូវ​រត់​នៅ​មុខ​រាជ‌រថ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 «ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្ដេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចម្បាំង​របស់​ស្ដេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្ដេច ខ្លះ​ទៀត​រត់​នៅ​មុខ​រាជ‌រថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដោយ​ពាក្យ​ថា ឯ​សណ្ឋាន​របស់​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​នឹង​បាន​ដូច្នេះ គឺ​ស្តេច​នោះ​នឹង​យក​កូន​ប្រុសៗ​របស់​អ្នក​រាល់​គ្នា ដំរូវ​ទុក​សំរាប់​ទ្រង់ ឲ្យ​នៅ​នឹង​រាជ‌រថ ហើយ​នឹង​ពល​សេះ​របស់​ទ្រង់ គេ​នឹង​ត្រូវ​រត់​នៅ​មុខ​រាជ‌រថ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 «ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្តេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចំបាំង​របស់​ស្តេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្តេច ខ្លះ​ទៀត​រត់​នៅ​មុខ​រទេះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អំពី​នោះ​មក អាប់សា‌ឡុម​ចាត់‌ចែង​រទេះ និង​សេះ ហើយ​មនុស្ស​ហាសិប​នាក់ សម្រាប់​រត់​ខាង​មុខ​ទ្រង់


នៅ​ពេល​នោះ អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត​ក៏​លើក​ខ្លួន​ឡើង ដោយ​ពោល​ថា៖ «យើង​នឹង​ធ្វើ​ជា​ស្តេច» ទ្រង់​បាន​ត្រៀម​រទេះ​ចម្បាំង និង​ពួក​ពល​សេះ ព្រម​ទាំង​មនុស្ស​ហាសិប​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់។


ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​រទេះ​ចម្បាំង និង​ពល​សេះ ទ្រង់​មាន​រទេះ​ចម្បាំង​មួយ​ពាន់​បួនរយ ហើយ​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​ទ្រង់​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង សម្រាប់​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា‌មួយ​ស្តេច នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។


រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា៖ «ប្រជា‌រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា "បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង" ទ្រង់​ត្រូវ​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា "កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​បិតា​យើង​ទៅ​ទៀត។


«បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់»។


ហើយ​ស្តេច​រេហូ‌បោម​បាន​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច។


ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​លោក​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។


គ្រា​នោះ លោកសាំយូ‌អែល​ក៏​ពន្យល់​ប្រាប់​ដល់​ពួក​ប្រជាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ។


នៅ​អស់​មួយ​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចម្បាំង​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​ស្ដេច​សូល​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន ស្ដេច​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ដែល​ឈរ​ជុំ​វិញ​នោះ​ថា៖ «នែ៎ ពួក​បេនយ៉ាមីន​អើយ ចូរ​ស្តាប់​យើង តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចម្ការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ? តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់ ហើយ​លើ​មួយរយ​នាក់​ឬ?


ដូច្នេះ ចូរ​ឯង​ស្តាប់​តាម​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ អ្នក​ត្រូវ​ប្រកែក​នឹង​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ដែរ ដោយ​ពន្យល់​បង្ហាញ​ដល់​គេ ពី​សណ្ឋាន​ដែល​មាន​ស្តេច​សោយ‌រាជ្យ​លើ​គេ​នោះ​ជា​យ៉ាង​ណា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម