ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 6:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​កុំយល់​ច្រឡំ គ្មាន​អ្នក​ណា​បញ្ឆោត​ព្រះ​បាន​ទេ ដ្បិត​អ្នក​ណា​សាប​ព្រោះ​ពូជ​អ្វី គេ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំ​ចាញ់បោក​ឡើយ​! មិន​អាច​ចំអក​ព្រះ​បាន​ទេ​។ ជាការពិត អ្វីក៏ដោយដែល​មនុស្ស​សាបព្រោះ គេ​នឹង​ច្រូត​បាន​ការនោះ​ឯង​។

សូមមើលជំពូក

Khmer Christian Bible

កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ គ្មាន​អ្នកណា​ចំអក​ឲ្យ​ព្រះជាម្ចាស់​បាន​ទេ​ ដ្បិត​អ្នកណា​ព្រោះ​អ្វី​ អ្នក​នោះ​នឹង​ច្រូត​បាន​ផល​នោះ​ឯង។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​បងប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ

សូមមើលជំពូក

អាល់គីតាប

សូម​បង​ប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​អុលឡោះ​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។

សូមមើលជំពូក



កាឡាទី 6:7
28 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ នឹង​បាន​ជា​រង្វាន់​ដល់​គេ។


តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក ដែល​ភ្ជួរ​បំផុល​អំពើ​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​វិញ។


ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។


មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់​លាប់។


ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត​គូរ​បង្កើត​ការ​អា‌ក្រក់​ជា‌និច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា។


និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា៖ «កុំ​បញ្ឆោត​ខ្លួន​អ្នក​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​មិន​ថយ​ចេញ​ទៅ​ទេ»។


ដើម្បី​ឲ្យ​យើង​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់‌ប្រាស​ពី​យើង​ដោយ‌សារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។


ចូរ​សាប‌ព្រោះ​សេចក្ដី​សុចរិត​សម្រាប់​ខ្លួន ចូរ​ច្រូត​កាត់​សេចក្ដី​សប្បុរស ចូរធ្វើ​ឲ្យ​ដី​របស់​អ្នក​រាល់​គ្នា​ផុល​ឡើង ដ្បិត​នេះ​ជា​ពេល​ដែល​ត្រូវ​ស្វែង​រក​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​យាង​មក ហើយ​បង្អុរ​ភ្លៀង​ជា​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។


អ្នក​រាល់​គ្នា​បាន​ភ្ជួរ​ជា​អំពើ​អាក្រក់ ហើយ​បាន​ច្រូត​កាត់​ជា​អំពើ​ទុច្ចរិត អ្នក​រាល់​គ្នា​បាន​បរិភោគ​ផល​នៃ​ការ​ភូត​កុហក។ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន ហើយ​ទុក​ចិត្ត​នឹង​មនុស្ស​ខ្លាំង​ពូកែ​ដ៏​ច្រើន​សន្ធឹក​របស់​ខ្លួន


ដ្បិត​គេ​បាន​សាប‌ព្រោះ​ខ្យល់ ហើយ​គេ​នឹង​ច្រូត​បាន​ជា​ខ្យល់​គួច។ ស្រូវ​របស់​គេ​ស្កក ឥត​មាន​គ្រាប់ គ្មាន​អ្វី​យក​មក​ធ្វើ​ម្សៅ​ឡើយ ហើយ​ប្រសិន‌បើ​បាន​ផល នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។


ចិត្ត​អំនួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម ហើយ​មាន​ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?"


តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​ថា "ពេល​កំណត់​ជិត​មក​ដល់​ហើយ!" កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។


សូមកុំ​ភាន់​ច្រឡំ «ពួក​ម៉ា​ក​អាក្រ​ក់​តែង​បង្ខូច​កិរិយា​ល្អ»។


សូមកុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងី‌ល្ងើ​សិន ដើម្បី​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា​ឡើង។


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ទេ​ឬ? សូម​កុំ​ច្រឡំ​ឲ្យ​សោះ! ពួក​សហាយ​ស្មន់ ពួក​ថ្វាយ‌បង្គំរូប​ព្រះ ពួក​ផិត​ក្បត់ ពួក​ប្រុស​ពេស្យា ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា


ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយកំណាញ់ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​ដែរ។


ដ្បិត​ប្រសិន‌បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ជា​អ្វី​មួយ តែ​មិន​មែន​ជា​អ្វី​សោះ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។


កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។


កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​តាម​វិធី​ណា​ឡើយ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ទេ រហូត​ទាល់​តែ​មាន​ការ​បះ​បោរ​មក​ជា​មុន ហើយ​មនុស្ស​ទទឹង​ច្បាប់​លេច​មក គឺ​ជាកូន​នៃ​សេចក្ដី​វិនាស


ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្តាប់ ហើយ​បញ្ឆោត​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ឡើយ។


ប្រសិន​បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាតខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន ហើយ​សាសនា​របស់​អ្នក​នោះ​ឥត​ប្រយោជន៍​ទទេ។


ប្រសិន‌បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។


កូន​តូចៗ​រាល់​គ្នា​អើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌អង្គ​ដែល​សុចរិត​ដែរ។


លោក​ទាំង​នោះមាន​ប្រសាសន៍​មក​អ្នក​រាល់​គ្នា​ថា៖ «នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ទមិឡ​ល្មើស​របស់​ខ្លួន»។