Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អូបាឌា 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចិត្ត​អំនួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម ហើយ​មាន​ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ម្នាល​ឯង​ដែល​អាស្រ័យ​នៅ​ក្នុង​ក្រហែង​ថ្ម ដែល​មាន​ទី​លំនៅ​យ៉ាង​ខ្ពស់ ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​អាច​នឹង​នាំ​អញ​ចុះ​ដល់​ដី​បាន សេចក្ដី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។

សូមមើលជំពូក ចម្លង




អូបាឌា 1:3
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អេសាវ​តាំង​ទី​លំនៅ​នៅ​ស្រុក​ភ្នំ​សៀរ (អេសាវ គឺ​អេដុម)។


ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​មួយ​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ឯ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ក្លាហាន ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សម្លាប់​ពួក​កូន​ចៅ​សៀរអស់​មួយ​ម៉ឺន​នាក់។


ហើយ​មួយ​ម៉ឺន​ទៀត ពួក​កូន​ចៅ​យូដា​ក៏​ចាប់​ទាំង​រស់ នាំ​ទៅ​ឯ​កំពូល​ថ្ម​ភ្នំ បោះ​ទម្លាក់​ទៅ​ក្រោម​ឲ្យ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ទៅ។


ទោះ​បើ​គេ​មាន​កម្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។


ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព នោះ​នឹង​បាន​កិត្តិ‌សព្ទ​វិញ។


យើង​បាន​ឮ​ពី​អំនួត​របស់​សាសន៍​ម៉ូអាប់ គេ​ជា​អ្នក​អួត‌អាង​ណាស់ គេ​ឆ្មើង‌ឆ្មៃ អំនួត និង​ក្រេវ‌ក្រោធ​ផង តែ​ការ​អួត‌អាង​របស់​គេ​ជា​ការ​ឥត​ប្រយោជន៍​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្ម​ដា​នៅ​វាល​អើយ យើង​ទាស់​នឹង​អ្នក​ហើយ អ្នក​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា៖ «កុំ​បញ្ឆោត​ខ្លួន​អ្នក​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​មិន​ថយ​ចេញ​ទៅ​ទេ»។


ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សម្បុក​នៅ​មាត់​ចម្រេះ​រអាង។


ឯ​សេចក្ដី​គួរ​ស្ញែង​ខ្លាច​របស់​អ្នក​នោះ គឺ​ជា​សេចក្ដី​អំនួត​ក្នុង​ចិត្ត​អ្នក បាន​បញ្ឆោត​ខ្លួន​ទេ ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រហែង​ថ្ម ជា​អ្នក​ដែល​រក្សា​កន្លែង នៅ​ជាប់​លើ​ទី​ខ្ពស់​អើយ ទោះ​បើ​អ្នក​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់ ដូច​ជា​ឥន្ទ្រី​ក៏​ដោយ គង់​តែ​យើង​នឹង​ទម្លាក់​អ្នក​ចុះ​ពី​នោះ​មក​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​ពោល​ថា តើ​អ្នក​ណា​នឹង​មក​ទាស់​នឹង​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ពី​ច្រក​ភ្នំ​របស់​អ្នក គឺ​ជា​ច្រក​ភ្នំ​ដែល​មាន​ទឹក​ហូរ​នោះ?


ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​អ្នក នោះ​គេ​បាន​បំពេញ​អ្នក​ដោយ​សេចក្ដី​ច្រឡោត ហើយ​អ្នក​បាន​ធ្វើ​បាប ហេតុ​នោះ យើង​បាន​បោះ​ចោល​អ្នក​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូ‌ប៊ីន​ដែល​គ្រប​បាំង​អើយ យើង​បាន​បំផ្លាញ​អ្នក​ចេញ​ពី​កណ្ដាល​ថ្ម​ភ្លឺ​ចាំង​នោះ


ហើយ​ទោះ​បើ​ពួក​អេដុម​ពោល​ថា "យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច‌បង់​ឡើង​វិញ" ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "គេ​នឹង​សង់​ឡើង តែ​យើង​នឹង​រំលំ​ទៀត" មនុស្ស​នឹង​ហៅ​គេ​ថា ទឹក​ដី​របស់​មនុស្ស​ទុច្ចរិត ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម