ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
២ សាំយូអែល 8:18 - អាល់គីតាប លោកសេរ៉ាយ៉ា ជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ស្តេចទត មានមុខងារជាអ៊ីមុាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើសេនាបតី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេពួកកេរេធីម នឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើជាសេនាបតី។ |
ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការកងពលកេរេធីម និងពេលេធីម។
ដូច្នេះ ទាហានរបស់លោកយ៉ូអាប់ ព្រមទាំងពួកកេរេធីម ពួកពេលេធីម និងពលទាហានដ៏ខ្លាំងពូកែ នាំគ្នាចេញពីក្រុងយេរូសាឡឹមជាមួយលោកអប៊ីសាយ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
អ៊ីមុាំសាដុក ណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកស្តេចស៊ូឡៃម៉ាន ឲ្យឡើងនៅលើខ្នងលារបស់ស្តេចទត ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។
ទតចាត់អ៊ីមុាំសាដុក ណាពីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីមឲ្យលើកសម្តេចស៊ូឡៃម៉ាន ឡើងនៅលើខ្នងលារបស់គាត់ ហើយដង្ហែចេញទៅ។
ផ្ទុយទៅវិញ អ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាណាពីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ទត មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។
ស្តេចស៊ូឡៃម៉ាន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្តេចអដូនីយ៉ា។ សម្តេចអដូនីយ៉ាក៏ស្លាប់ទៅ។
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការរបស់កងទ័ព អ៊ីមុាំសាដុក និងលោកអបៀថើរជាអ៊ីមុាំ។
លោកអសារា ជាកូនរបស់ណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់ណាថានជាអ៊ីមុាំ និងជាមន្ត្រីជំនិតរបស់ស៊ូឡៃម៉ាន។
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានស្តេច ដែលជាជនជាតិការី និងពលទាហានមកជួបនឹងគាត់នៅដំណាក់របស់អុលឡោះតាអាឡា។ គាត់បានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងដំណាក់របស់អុលឡោះតាអាឡា រួចគាត់នាំបុត្រារបស់ស្តេចមកបង្ហាញឲ្យពួកគេឃើញ។
លោកបេណាយ៉ាជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយនាក់។ គាត់បានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺគាត់ហើយដែលបានវាយពួកក្លាហានពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្តៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។
លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម។ រីឯកូនទាំងប៉ុន្មានរបស់ទត មាននាទីជាជំនួយការពិសេសរបស់ស្តេច។
«យើងនឹងប្រហារស្រុកភីលីស្ទីន យើងនឹងដកជីវិតពួកកេរេធីម យើងនឹងលុបបំបាត់ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រ។
ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រ មុខជាត្រូវវេទនាពុំខាន អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹង អ្នករាល់គ្នាថា៖ «ទឹកដីកាណាន ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក លែងឲ្យមានប្រជាជនរស់នៅទៀតហើយ។
កាលពីមុន ពួកយើងបានទៅរាតត្បាតនៅប៉ែកខាងត្បូងស្រុករបស់ជនជាតិកេរេធីម ទឹកដីជនជាតិយូដា និងខាងត្បូងស្រុកកាលែប ហើយដុតក្រុងស៊ីគឡាក់ចោលផង»។