Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 8:17 - អាល់គីតាប

17 លោក​សា‌ដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខ‌ងារ​ជា​អ៊ីមុាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​សា‌ដុក​ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខងារ​ជា​បូជា‌ចារ្យ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ាយ៉ា​ជា​ស្មៀន​ហ្លួង

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 8:17
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​សាដុក​ក៏​នៅ​ទី​នោះ ដោយ​មាន​ពួក​លេវី​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​នៅ​ជា​មួយ​ដែរ។ ពួក​គេ​ដាក់​ហិប​របស់​អុលឡោះ​ចុះ អ៊ីមុាំ​អបៀ‌ថើរ​ក៏​ឡើង​ពី​ជ្រោះ​មក​ដែរ ហើយ​រង់‌ចាំ​នៅ​ទី​នោះ រហូត​ដល់​ប្រជា‌ជន​ចេញ​ផុត​ពី​ទី‌ក្រុង​ទាំង​អស់​គ្នា។


លោក​ហ៊ូសាយ​រៀប​រាប់​ជូន​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើ អំពី​យោបល់​ដែល​លោក​អហ៊ី‌ថូផែល​បាន​ជម្រាប​ស្តេច​អាប់‌សា‌ឡុម និង​ជម្រាប​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​គាត់​ផ្ទាល់​ដែរ។


អស់​លោក​ជា​បង‌ប្អូន និង​ជា​សាច់​ញាតិ​របស់​ស្តេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​នោះ​ឡើយ។


ប៉ុន្តែ សម្តេច​មិន​បាន​អញ្ជើញ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ស្តេច ឬ​អ៊ីមុាំ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​អញ្ជើញ​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​បុត្រ​របស់​ស្តេច​ទៅ​ចូល​រួម​ដែរ។


កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ស្តេច និង​មូស្ទី​ក៏​មក​ទទួល​ប្រាក់ នៅ​ក្នុង​ដំណាក់ យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។


ហើយ​ស្រែក​ហៅ​ស្តេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង​បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា​កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​ទៅ​ជា​មួយ​ផង។


បន្ទាប់​មក​មាន​អ៊ីមុាំ​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។


ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ដែល​ជា​សាច់‌ញាតិ​របស់​ស្តេច​សូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ស្តេច​សូល។


ស្តេច​ទត​កោះ​ហៅ​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរាល លោក​អសា‌យ៉ា លោក​យ៉ូ‌អែល លោក​សេម៉ា‌យ៉ា លោក​អេលាល និង​លោក​អមី‌ណា‌ដាប់។


ស្តេច​ក៏​ចាត់​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​ឯ​ទៀតៗ ជា​បង​ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​នៅ​មុខ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន


ដើម្បី​ធ្វើ​គូរបាន​ដុត​ជា​អចិ‌ន្ត្រៃយ៍​ចំពោះអុលឡោះ‌តាអាឡា លើ​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល។


អ៊ីមុាំ​សាដុក​កូន​របស់​លោក​អហ៊ី‌តូប និង​លោក​អហ៊ី‌ម៉ាឡេក​កូន​របស់​លោក​អបៀ‌ថើរ ជា​អ៊ីមុាំ។ លោក​សេរ៉ា‌យ៉ា​ជា​លេខា‌ធិការ​របស់​ស្តេច។


លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ


លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​អ៊ីមុាំ​សាដុក អ៊ីមុាំ​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស


លោក​អសា‌រា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​ទួត​របស់​អ៊ីមុាំ​សាដុក ជា​ចៅ​លួត​របស់​លោក​មេរ៉ា‌យ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ដំណាក់​របស់​អុលឡោះ។


ជា​កូន​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​សាដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប


លោក​បារូក​អាន​សេចក្ដី​ដែល​យេរេមា​បង្គាប់​ឲ្យ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង ឲ្យ​ប្រជា‌ជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ម៉ាស្ជិទ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ស្តេច បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ ជិត​ទ្វារ​ថ្មី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


រីឯ​ក្រុម​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ជូន​ខ្លាញ់ និង​ឈាម -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មូស្ទី។ ទត​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ យក​នំបុ័ង​ដែល​គេ​តាំង​ជូន​អុលឡោះ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ពួក​អ្នក​បម្រើ​បរិភោគ​ទៀត​ផង។ តាម​ហ៊ូកុំ​មាន​តែ​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អាយិត​នោះ​ទេ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម