Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 11:22 - អាល់គីតាប

22 លោក​បេណា‌យ៉ា​ជា​អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​នាក់។ គាត់​បាន​បញ្ចេញ​ស្នា​ដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​គាត់​ហើយ​ដែល​បាន​វាយ​ពួក​ក្លាហាន​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្តៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឯ​បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា លោក​ជា​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាបសៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សម្លាប់​កូន​ប្រុស​ពីរ​នាក់របស់ អ័រាល នៅ​ស្រុក​ម៉ូអាប់។ លោក​ក៏​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ ហើយ​សម្លាប់​សត្វ​សិង្ហ​មួយ​នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​បេណា‌យ៉ា ជា​អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នា‌ដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ដែល​ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាប‌សៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល ជា​សាសន៍​ម៉ូអាប់ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១ នៅ​ថ្ងៃ​មាន​ហិមៈ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 11:22
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ និង​គោរព​រាប់​អាន ពេល​រស់ គឺ​រស់​ជា​មួយ​គ្នា ហើយ​ពេល​ស្លាប់ ក៏​ស្លាប់​ជា​មួយ​គ្នា​ដែរ។ ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។


លោក​យ៉ូអាប់​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​កង‌ពល​កេរេ‌ធីម និង​ពេលេ‌ធីម។


លោក​សេរ៉ា‌យ៉ា ជា​លេខា‌ធិការ​របស់​ស្តេច។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត មាន​មុខ‌ងារ​ជា​អ៊ីមុាំ។


អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​ស្តេច​ស៊ូ‌ឡៃម៉ាន ឲ្យ​ឡើង​នៅ​លើ​ខ្នង​លា​របស់​ស្តេច​ទត ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។


ផ្ទុយ​ទៅ​វិញ អ៊ីមុាំ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ណាពី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ទត មិន​បាន​ចូល​រួម​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទេ។


លោក​បេណា‌យ៉ា​ទៅ​ដល់​ជំរំ​របស់អុលឡោះ‌តាអាឡា ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ស្តេច​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណា‌យ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្តេច​វិញ ហើយ​ជម្រាប​ស្តេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។


គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី។ គាត់​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេ‌ទ័ព​ទាំង​បី ប៉ុន្តែ គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​ក្រុម​មេ‌ទ័ព​បី​នាក់​នោះ​ឡើយ។


បន្ទាប់​មក​មាន​អ៊ីមុាំ​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។


មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ស្តេច​ទត ក្នុង​ជំរក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។


ក្រុង​នានា​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំ​ប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោ‌ស្ថាន​ណេ‌កិប​មាន: កាប‌សៀល អេឌើរ យ៉ាគើរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម