Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 15:18 - អាល់គីតាប

18 ពួក​អ្នក​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ទត គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​គេ​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​ប្រាំមួយ​រយ​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពួក​រាជ​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ស្ដេច គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​៦០០​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 15:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទត និង​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទី‌ក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ ដែល​នៅ​ចុង​គេ​បំផុត។


គាត់​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​ឲ្យ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ។ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។


លោក​យ៉ូអាប់​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​កង‌ពល​កេរេ‌ធីម និង​ពេលេ‌ធីម។


ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក​អប៊ី‌សាយ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។


ដូច្នេះ ស្តេច​មិន​ចង់​យក​ហិប​របស់អុលឡោះ‌តាអាឡា ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ស្តេច​ទត តែ​គាត់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេដ-អេដុម ជា​អ្នក​ស្រុក​កាថ។


លោក​សេរ៉ា‌យ៉ា ជា​លេខា‌ធិការ​របស់​ស្តេច។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត មាន​មុខ‌ងារ​ជា​អ៊ីមុាំ។


អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​ស្តេច​ស៊ូ‌ឡៃម៉ាន ឲ្យ​ឡើង​នៅ​លើ​ខ្នង​លា​របស់​ស្តេច​ទត ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។


លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​កូន​ទាំង​ប៉ុន្មាន​របស់​ទត មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្តេច។


ពេល​នោះ​ទត ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ​ស្តេច​ក៏​លែង​ដេញ​តាម​ទត។


ទត​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​ទត​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ គាត់​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។


ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ស្តេច​អគីស។ ទត​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើ‌មែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។


មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្តេច​ក៏​ឈប់​ដេញ​តាម​គាត់​ទៀត។


នៅ​ថ្ងៃ​ទី​បី ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ាឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កំទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល


កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។


ទត និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេសោរ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម