បន្ទាប់មក សូមអ្នកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមអុលឡោះដាក់ទោសយើងចុះ”»។
២ សាំយូអែល 3:9 - អាល់គីតាប ដូច្នេះ ប្រសិនបើខ្ញុំមិនផ្ទេររាជ្យនេះទៅឲ្យស្តេចទត ស្របតាមបន្ទូលសន្យារបស់អុលឡោះតាអាឡាទេ សូមទ្រង់ដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ប្រសិនបើទូលបង្គំមិនផ្ទេររាជសម្បត្តិនេះទៅឲ្យព្រះបាទដាវីឌ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ទេ សូមព្រះអង្គដាក់ទោសទូលបង្គំយ៉ាងធ្ងន់ចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាទូលបង្គំមិនលើកដាវីឌឡើង តាមដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់ហើយ នោះសូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង |
បន្ទាប់មក សូមអ្នកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមអុលឡោះដាក់ទោសយើងចុះ”»។
ស្តេចទតធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នា ចាត់មនុស្សឲ្យទៅជម្រាបគាត់ថា៖ «សូមស្តេចមកវិញ ជាមួយកងទ័ពទាំងមូលរបស់ស្តេចចុះ»។
បន្ទាប់មក ពួកគេចូលទៅជួបស្តេចទត ដើម្បីជូនម្ហូបអាហារទាន់មេឃនៅភ្លឺ ប៉ុន្តែ គាត់សច្ចាថា៖ «ប្រសិនបើយើងបរិភោគនំបុ័ង ឬអ្វីក៏ដោយមុនពេលថ្ងៃលិច សូមអុលឡោះដាក់ទោសយើងចុះ!»។
ម្ចាស់ក្សត្រីយេសិបិលចាត់អ្នកនាំសារឲ្យទៅជម្រាបអេលីយ៉េសថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតអ្នក ដូចអ្នក បានប្រហារជីវិតអ្នកបម្រើទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។
ស្តេចស៊ូឡៃម៉ានស្បថក្នុងនាមអុលឡោះតាអាឡាថា៖ «ប្រសិនបើខ្ញុំមិនប្រហារជីវិតសម្តេចអដូនីយ៉ា ដែលហ៊ានធ្វើសំណូមពរបែបនេះទេ សូមអុលឡោះដាក់ទោសខ្ញុំ យ៉ាងធ្ងន់ចុះ!
អស់អ្នកដែលបានមករួបរួមជាមួយស្តេចទត នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ស្តេចសូល ជូនស្តេចទតស្របតាមបញ្ជារបស់អុលឡោះតាអាឡា គឺអ្នកដែលអាចបម្រើកងទ័ពបានមានចំនួនដូចតទៅ:
អ្នកម្តាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្តីស្លាប់ទេ ដែលអាចបំបែកកូនចេញពីអ្នកម្តាយបាន បើមិនពិតទេ សូមអុលឡោះតាអាឡាដាក់ទោសមកលើរូបកូនចុះ!»។
ស្តេចសូលមានប្រសាសន៍ថា៖ «យ៉ូណាថានអើយកូនត្រូវតែស្លាប់! បើមិនដូច្នោះទេ សូមអុលឡោះដាក់ទោសឪពុកយ៉ាងធ្ងន់ទៅ!»។
សាំយូអែលជម្រាបស្តេចថា៖ «ថ្ងៃនេះ អុលឡោះតាអាឡាដកហូតអំណាចចេញពីស្តេច លែងឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទៀតហើយ ទ្រង់ប្រគល់រាជ្យនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងអ្នក។
ដូច្នេះ បើខ្ញុំទុកជីវិតមនុស្សប្រុសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ណាបាល ឲ្យនៅរស់រហូតដល់ព្រឹកស្អែក សូមអុលឡោះដាក់ទោសខ្ញុំ យ៉ាងធ្ងន់ធ្ងរចុះ»។
អុលឡោះតាអាឡាប្រព្រឹត្តចំពោះស្តេច ស្របតាមបន្ទូល ដែលខ្ញុំបានជម្រាបរួចស្រេចហើយ។ ទ្រង់បានដកហូតយករាជ្យពីស្តេច ដើម្បីប្រគល់ទៅឲ្យទត
គាត់សួរថា៖ «តើអុលឡោះមានបន្ទូលមកកូនឯងដូចម្តេចខ្លះ? កុំលាក់នឹងតាអី ប្រសិនបើកូនលាក់ពាក្យពេចន៍ណាមួយដែលអុលឡោះមានបន្ទូលប្រាប់នោះ សូមទ្រង់ដាក់ទោសកូនយ៉ាងធ្ងន់ចុះ!»។