១ របាក្សត្រ 12:23 - អាល់គីតាប23 អស់អ្នកដែលបានមករួបរួមជាមួយស្តេចទត នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ស្តេចសូល ជូនស្តេចទតស្របតាមបញ្ជារបស់អុលឡោះតាអាឡា គឺអ្នកដែលអាចបម្រើកងទ័ពបានមានចំនួនដូចតទៅ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 អ្នកទាំងនេះ ជាពួកអ្នកកាន់គ្រឿងសស្ត្រាវុធ ដែលមកតាមព្រះបាទដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងផ្ទេររាជ្យរបស់ស្ដេចសូលមកព្រះបាទដាវីឌវិញ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា មានចំនួនដូចតទៅនេះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 អស់អ្នកដែលបានមករួបរួមជាមួយព្រះបាទដាវីឌ នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ព្រះបាទសូលថ្វាយព្រះបាទដាវីឌ ស្របតាមបញ្ជារបស់ព្រះអម្ចាស់ គឺអ្នកដែលអាចបម្រើកងទ័ពបាន មានចំនួនដូចតទៅ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួន ដូចកត់ទុកខាងក្រោមនេះ សូមមើលជំពូក |
អុលឡោះតាអាឡាមានបន្ទូលមកកាន់សាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្តាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្តេចដែលត្រូវចិត្តយើង»។