ទត និងបណ្តាជនទាំងមូល ដែលរួមដំណើរជាមួយក៏ទៅដល់ទន្លេយ័រដាន់ ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
២ សាំយូអែល 16:5 - អាល់គីតាប ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទដាវីឌយាងទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្ដេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្ដាសាព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ |
ទត និងបណ្តាជនទាំងមូល ដែលរួមដំណើរជាមួយក៏ទៅដល់ទន្លេយ័រដាន់ ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
ទតមានប្រសាសន៍ថា៖ «អ្វីៗទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកមេភីបូសែត យើងប្រគល់ឲ្យអ្នកទាំងអស់»។ ស៊ីបាក្រាបគោរពស្តេច ហើយជម្រាបថា៖ «សូមស្តេចប្រណីសន្តោសខ្ញុំរហូតតទៅ!»។
គាត់ចោលដុំថ្មទៅលើស្តេចទត និងនាម៉ឺនមន្ត្រីរបស់គាត់ ទោះបីមានបណ្តាជន និងពលទាហាន នៅអមសងខាងគាត់ក៏ដោយ។
ប៉ុន្តែ មានយុវជនម្នាក់បានឃើញអ្នកទាំងពីរ ក៏នាំដំណឹងទៅជម្រាបស្តេចអាប់សាឡុម។ អ្នកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្តូងមួយ ដែលអ្នកទាំងពីរចុះទៅពួន។
លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយនាក់ឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។
អុលឡោះធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ទ្រង់បន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។
រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាប្រមាថមាក់ងាយខ្ញុំ ពួកគេចំអកឡកឡឺយឲ្យខ្ញុំ ហើយយកឈ្មោះខ្ញុំទៅដាក់បណ្ដាសាគ្នា។
ទោះបីអ្នកទាំងនោះដាក់បណ្ដាសាខ្ញុំ ក៏ដោយ ក៏ទ្រង់ប្រទានពរឲ្យខ្ញុំដែរ ប្រសិនបើពួកគេវាយប្រហារខ្ញុំ ពួកគេមុខជាត្រូវបាក់មុខ ហើយខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងមានអំណរសប្បាយ។
ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលទ្រង់បានដាក់ទោសរួចហើយ ពួកគេធ្វើឲ្យអស់អ្នកដែលទ្រង់បានវាយ ឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្តប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្តប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្តាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។
មិនត្រូវជេរប្រមាថអុលឡោះ ហើយក៏មិនត្រូវប្រទេចផ្តាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
កុំដាក់បណ្ដាសាស្ដេចឲ្យសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានឲ្យសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃ នឹងនាំយកពាក្យសំដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។
គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លាន ពេលគេឃ្លាន គេក្ដៅក្រហាយ ហើយប្រទេចផ្ដាសាស្ដេច និងអុលឡោះជាម្ចាស់របស់ខ្លួន គេងើយមើលទៅលើ
ជនភីលីស្ទីននោះជេរទតថា៖ «តើអញជាឆ្កែឬបានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកឈ្មោះព្រះរបស់វាមកដាក់បណ្តាសាទត។