Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:8 - អាល់គីតាប

8 រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ខ្ញុំ ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ ហើយ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ដាក់​បណ្ដាសា​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 វាល់ព្រឹកវាល់ល្ងាច ពួក​សត្រូវ​របស់ទូលបង្គំ​បាន​ត្មះតិះដៀល​ទូលបង្គំ ពួកអ្នក​ចំអកមើលងាយ​ទូលបង្គំ ប្រើឈ្មោះ​ទូលបង្គំ​ទៅ​ដាក់បណ្ដាសា​គេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ចំអក​ឡក​ឡឺយ​ទូល‌បង្គំ​រាល់​ថ្ងៃ ហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គេ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំ ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ ហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​ខ្មាំង​សត្រូវ​ពោល​ប្រទេច​ចំពោះ​ទូលបង្គំ​ជា​ដរាប រាល់​ថ្ងៃ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ គេ​យក​ឈ្មោះ​ទូលបង្គំ​ជា​សេចក្ដី​ផ្តាសា

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ជាត​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល​ ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?


សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា និយាយ​អាក្រក់​ពី​ខ្ញុំ គេ​បន់​ឲ្យ​តែ​ខ្ញុំ​ស្លាប់ គេ​បន់​ឲ្យ​តែ​ឈ្មោះ​ខ្ញុំ​សាប​សូន្យ​ទៅ។


នៅ​ពេល​ឮ​ពាក្យ​សំដី​របស់​ខ្មាំង​សត្រូវ និង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ខ្ញុំ។ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ដោយ​កំហឹង។


ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ខ្ញុំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ខ្ញុំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ខ្ញុំ តែ​រក​មិន​បាន​ឡើយ!


ខ្ញុំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ


អុលឡោះ‌តាអាឡា​អើយ ខ្មាំង​សត្រូវ​របស់​ទ្រង់ នាំ​គ្នា​បំបាក់​មុខ​ស្ដេច ដែល​ទ្រង់​ចាក់​ប្រេង​តែង‌តាំង គឺ​ទោះ​បី​ខ្ញុំ​ទៅ​ទី​ណា​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ខ្ញុំ​ជា‌និច្ច។


ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើស នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសា ថា “សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ ដូច​ជន​នេះ ឬ​ជន​នោះ”។ រីឯ​អ្នក​បម្រើ​របស់​យើង​វិញ គេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។


ក្នុង​ចំណោម​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន គេ​នឹង​យក​ឈ្មោះ​អ្នក​ទាំង​ពីរ​ទៅ​ដាក់​បណ្ដាសា​គ្នា​ថា: សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​ឯង ដូច​សេដេ‌គា និង​អហាប់ ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង!


ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រឆាំង​នឹង​អ៊ីសា។


ខ្ញុំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ខ្ញុំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។


កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ខឹង​ជា​ខ្លាំង​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។


ដ្បិត​អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ចិត្ត​របស់​គាត់​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ទ្រង់ បាន​ធ្លាក់​មក​លើ​ខ្ញុំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម