១ សាំយូអែល 17:43 - អាល់គីតាប43 ជនភីលីស្ទីននោះជេរទតថា៖ «តើអញជាឆ្កែឬបានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកឈ្មោះព្រះរបស់វាមកដាក់បណ្តាសាទត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា សូមមើលជំពូក |
កាលឮស្តេចអ៊ីសបូសែតនិយាយដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្តេចវិញថា៖ «តើខ្ញុំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំសំដែងភក្តីភាព ចំពោះរាជវង្សស្តេចសូលដែលជាឪពុករបស់ស្តេច ចំពោះបងប្អូន និងមិត្តភក្តិរបស់ស្តេច។ ខ្ញុំពុំបានប្រគល់ស្តេច ទៅក្នុងកណ្តាប់ដៃរបស់ស្តេចទតឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ស្តេចបែរជាស្តីបន្ទោសខ្ញុំ ព្រោះតែរឿងស្រីទៅវិញ!។
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបចុះចំពោះកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបចុះចំពោះកូន! អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
ដូច្នេះ សូមអ្នកអញ្ជើញមកដាក់បណ្តាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើអ្នកដាក់បណ្តាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្តេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលអ្នកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើអ្នកដាក់បណ្តាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្តាសាមិនខាន»។