Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 22:28 - អាល់គីតាប

28 មិន​ត្រូវ​ជេរ​ប្រមាថ​អុលឡោះ ហើយ​ក៏​មិន​ត្រូវ​ប្រទេច​ផ្តាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះឡើយ ក៏​មិន​ត្រូវ​ប្រទេច​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មិន​ត្រូវ​ប្រទេច‌ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 22:28
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​ទត​ទៅ​ដល់​ភូមិ​បាហ៊ូ‌រីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ី‌ម៉ាយ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​អំបូរ​របស់​ស្តេច​សូល បាន​ចេញ​ពី​ភូមិ ហើយ​ជេរ​ប្រទេច​ផ្តាសា​ស្តេច​ទត។


លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច ម្តេច​ក៏​ទុក​ឲ្យ​អា​ឆ្កែ​ងាប់​នេះ ជេរ​ប្រទេច​ផ្តាសា​ស្តេច​ដូច្នេះ? ខ្ញុំ​សូម​ទៅ​កាត់​ក​វា»។


លោក​អប៊ី‌សាយ ជា​កូន​អ្នក​ស្រី​សេរូ‌យ៉ា ជម្រាប​ទត​ថា៖ «ស៊ីម៉ាយ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​ដាក់​បណ្តាសា​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង!»។


ត្រូវ​ឲ្យ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។


ខ្ញុំ​សូម​លើក​តម្កើង អុលឡោះ​យ៉ាង​អស់​ពី​ចិត្ត ខ្ញុំ​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់។


ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព ប្រណិ‌ប័តន៍​ទ្រង់ តែង​ទូរអា‌អង្វរ​ទ្រង់​នៅ​ពេល​ដែល​គេ​ត្រូវ​ការ! ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។


អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ជូនអុលឡោះ‌តាអាឡា ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា។


«ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្តី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កម្ម​សិទ្ធិ​របស់​យើង»។


អ្នក​ណា​ជេរ​ប្រទេច​ផ្តាសា​ឪពុក‌ម្តាយ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្រូត នៅ​ពេល​អ្នក​ចាប់​ផ្តើម​ច្រូត​កាត់​ផល​ដំបូង ពី​ស្រែ​ចម្ការ​ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ​ផល​នៅ​ពេល​ដែល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។


ចូរ​នាំ​យក​ភោគ​ផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា​មក​ឲ្យ ក្នុង​ដំណាក់​នៃអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


កុំ​ដាក់​បណ្ដាសា​ស្ដេច​ឲ្យ​សោះ សូម្បី​តែ​ក្នុង​ចិត្ត​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ កុំ​ដាក់​បណ្ដាសា​អ្នក​មាន​ឲ្យ​សោះ សូម្បី​តែ​ក្នុង​បន្ទប់​ដេក​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ ដ្បិត​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ នឹង​នាំ​យក​ពាក្យ​សំដី​របស់​អ្នក​ទៅ​ថ្លែង​ប្រាប់​គេ​ជា​មិន​ខាន។


កូន​ប្រុស​របស់​ស្ត្រី​នោះ​បាន​ប្រមាថអុលឡោះ‌តាអាឡា ព្រម​ទាំង​ដាក់​បណ្តា‌សា​ទ្រង់​ទៀត​ផង។ គេ​ក៏​នាំ​អ្នក​នោះ​មក​ជួប​ម៉ូសា។ ម្តាយ​របស់​អ្នក​នោះ​ឈ្មោះ​នាង​សឡូ‌មីត​ជា​កូន​របស់​ឌីបរី ក្នុង​កុល​សម្ព័ន្ធ​ដាន់។


ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: អ្នក​ណា​ដាក់​បណ្តា‌សា​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន អ្នក​នោះ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។


អ្នក​ណា​ប្រមាថអុលឡោះ‌តាអាឡា អ្នក​នោះ​មាន​ទោស​ដល់​ស្លាប់។ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​មនុស្ស​បែប​នេះ ទោះ​បី​គេ​ជា‌ម្ចាស់​ស្រុក ឬ​ជា​ជន​បរ‌ទេស​ក្តី​គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​គេ​បាន​ប្រមាថអុលឡោះ‌តាអាឡា។


លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​មូស្ទី​ថា៖ «នែ៎ កំពែង​ទ្រុឌ‌ទ្រោម​លាប​ពណ៌​សអើយ! អុលឡោះ​នឹង​វាយ​លោក​ជា​មិន​ខាន។ លោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ហ៊ូកុំ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ហ៊ូកុំ​ទៅ​វិញ!»។


លោក​ប៉ូល​តប​វិញ​ថា៖ «បង​ប្អូន​អើយ​ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មូស្ទី​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថាៈ “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ឡើយ”»។


ចូរ​គោរព​មនុស្ស​គ្រប់ៗ​គ្នា ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ និង​គោរព​ស្តេច​ផង។


ជា​ពិសេស​ទ្រង់​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់‌ងាយ​អស់​ទាំង​អំណាច​ត្រួត‌ត្រា។ តួន​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ​ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញញើត​នឹង​ជេរ​ប្រមាថ​ពួក​ម៉ាឡា‌អ៊ីកាត់ ដែល​ប្រកប​ដោយ​សិរី‌រុង‌រឿង​ឡើយ។


ពួក​ទាំង​នេះ​ក៏​ប្រព្រឹត្ដ​ដូច្នោះ​ដែរ គំនិត​រវើ​រវាយ​របស់​គេ បាន​ធ្វើ​ឲ្យ​រូប​កាយ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​មើល‌ងាយ​អស់​ទាំង អំណាច​ត្រួត‌ត្រា និង​ជេរ​ប្រមាថ​ពួក​ម៉ាឡា‌អ៊ីកាត់​ដែល​ប្រកប​ដោយ​សិរី‌រុង‌រឿង។


ស្តេច​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ កាល​ស្តេច​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ខ្ញុំ​សម្លាប់​ស្តេច តែ​ខ្ញុំ​មិន​ធ្វើ​តាម​ឡើយ។ ខ្ញុំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង​តាំង​គាត់ជា​ស្តេច​ហើយ”។


ទត​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «សូមអុលឡោះ‌តាអាឡា​ទប់​ខ្ញុំ​កុំ​ឲ្យ​សម្លាប់​ចៅ‌ហ្វាយ​របស់​ខ្ញុំ ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង​ជា​ស្តេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង‌តាំង​ទេ»។


ប៉ុន្តែ ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​សម្លាប់​ស្តេច ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​តែង​តាំង អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម