ស្តេចទត និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីស្តេចទត។ គាត់ដើរបណ្តើរជេរប្រទេចផ្តាសាបណ្តើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្តេចផង។
២ សាំយូអែល 16:12 - អាល់គីតាប ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រហែលជាព្រះយេហូវ៉ានឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចព្រះអង្គនឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រហែលជាទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្ដាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចទ្រង់នឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ |
ស្តេចទត និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីស្តេចទត។ គាត់ដើរបណ្តើរជេរប្រទេចផ្តាសាបណ្តើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្តេចផង។
ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព ឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលអុលឡោះតាអាឡា ជាម្ចាស់របស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោក សូមទ្រង់មេត្តាប្រណី ដល់ប្រជាជនដែលនៅសេសសល់នេះផង»។
អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ទោះបីអ្នកទាំងនោះដាក់បណ្ដាសាខ្ញុំ ក៏ដោយ ក៏ទ្រង់ប្រទានពរឲ្យខ្ញុំដែរ ប្រសិនបើពួកគេវាយប្រហារខ្ញុំ ពួកគេមុខជាត្រូវបាក់មុខ ហើយខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងមានអំណរសប្បាយ។
សូមមើលមកទុក្ខវេទនា និងការនឿយព្រួយរបស់ខ្ញុំ សូមអត់ទោសឲ្យខ្ញុំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយអុលឡោះតាអាឡានឹងប្រទានរង្វាន់ដល់អ្នក។
ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
តើអុលឡោះតាអាឡាបានវាយប្រជារាស្ត្ររបស់ទ្រង់ ដូចទ្រង់វាយអស់អ្នក ដែលបានវាយពួកគេឬទេ? តើទ្រង់ប្រហារជីវិតពួកគេ ដូចទ្រង់ប្រហារជីវិតអស់អ្នក ដែលបានសម្លាប់ពួកគេឬទេ?។
ដូច្នេះ ប្រហែលជាទ្រង់លែងដាក់ទោស អ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ទ្រង់ បានទទួលផលល្អ គឺអ្នកដែលទ្រង់បានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ទ្រង់
ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។
ប៉ុន្តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនព្រមធ្វើតាមពាក្យរបស់បាឡាមទេ គឺទ្រង់បានប្តូរបណ្តាសាឲ្យប្រែទៅជាពរដល់អ្នកវិញ ដ្បិតទ្រង់ស្រឡាញ់អ្នក។
ដូច្នេះ ដរាបណាអ្នកនៅមានជីវិត មិនបាច់គិតគូរដល់សេចក្តីសុខ ឬសុភមង្គលរបស់ជាតិសាសន៍ទាំងពីរនេះទេ។
ហើយទ្រង់នឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលអ៊ីសាជាអម្ចាស់លេចចេញពីសូរ៉កាមក ជាមួយពួកម៉ាឡាអ៊ីកាត់ដ៏មានអំណាច។
ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯអុលឡោះវិញ ទ្រង់វាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានបរិសុទ្ធរួមជាមួយទ្រង់ដែរ។
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។