ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 16:1 - អាល់គីតាប

ស្តេច​ទត​ឆ្លង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ី‌បា ជា​អ្នក​បម្រើ​របស់​លោក​មេភី‌បូសែត ក៏​មក​ជួប​គោរព​ស្តេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំបុ័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​ថង់​ស្បែក​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះបាទ​ដាវីឌ​បាន​យាង​ហួស​ពី​កំពូល​ភ្នំ​បន្តិច​ទៅ នោះ​ឃើញ​ស៊ីបា ជា​អ្នក​បម្រើ​របស់​មេភី‌បូសែត មក​ជួប​នឹង​ទ្រង់ នាំ​ទាំង​សត្វ​លា​ពីរ​ចង​កែប​ជា​ស្រេច ផ្ទុក​ដោយ​នំបុ័ង​ពីររយ​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយរយ​ចង្កោម ហើយ​ផ្លែ​រដូវ​ក្តៅ​មួយរយ ព្រម​ទាំង​ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​យាង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ី‌បា ជា​អ្នក​បម្រើ​របស់​លោក​មេភី‌បូសែត ក៏​មក​ជួប​ថ្វាយ‌បង្គំ​ស្ដេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំប៉័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំង‌បាយជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ដាវីឌ​បាន​យាង​ហួស​ពី​កំពូល​ភ្នំ​បន្តិច​ទៅ នោះ​ឃើញ​ស៊ីបា ជា​អ្នក​បំរើ​របស់​មភីបូសែត មក​ជួប​នឹង​ទ្រង់ នាំ​ទាំង​សត្វ​លា​២​ចង​កែប​ជា​ស្រេច ផ្ទុក​ដោយ​នំបុ័ង​២០០​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម ហើយ​ផ្លែ​រដូវ​ក្តៅ​១០០ ព្រម​ទាំង​ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ផង

សូមមើលជំពូក



២ សាំ‌យូ‌អែល 16:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​យំ​ផង ស្តេច​ទទូរ​ក្បាល ហើយ​ដើរ​ជើង​ទទេ។ រីឯ​បណ្តា‌ជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្តេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ​ទាំង​យំ​ដែរ។


ពេល​ស្តេច​ទត​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយ‌បង្គំ​អុលឡោះ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី មក​ជួប​គាត់ ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។


លោក​នាំ​ពួក​ពុន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ស្តេច​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​ទទួល​ទត


គាត់​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្តេច​ទត​នៅ​ក្រុង​ម៉ាហា‌ណែម គាត់​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​ទត​ត្រូវ​ការ ដ្បិត​គាត់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ។


អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក​ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយ‌ជូរ​ក្រៀម ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង និង​សាច់​គោ សាច់​ចៀម​យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។


ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។


ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក​នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។


ដូច្នេះ ជន‌ជាតិ​យូដា​ទាំង​អស់​នាំ​គ្នា​វិល​ពី​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​ត្រឡប់​មក​រក​លោក​កេដា‌លា នៅ​មីសប៉ា ក្នុង​ស្រុក​យូដា​វិញ។ ពួក​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ​បាន​យ៉ាង​ច្រើន។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: ខ្ញុំ​ឃើញ​កំប្រោង​មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ។


ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយ​ជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។


ពេល​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច អ្នក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ អ្នក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទី​សក្ការៈ​របស់​អុលឡោះ​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំបុ័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។


លោក​អ៊ីសាយ​យក​លា​មួយ​មក គាត់​រៀប‌ចំ​នំបុ័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ទត​ជា​កូន​ឲ្យ​យក​ទៅ​ជូន​ស្តេច​សូល។


នាង​អប៊ី‌កែល​ប្រញាប់‌ប្រញាល់​យក​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង​បាយ​ជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀប‌ចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំង​បាយ​ជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា