Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ព្រះបាទ​ដាវីឌ​បាន​យាង​ហួស​ពី​កំពូល​ភ្នំ​បន្តិច​ទៅ នោះ​ឃើញ​ស៊ីបា ជា​អ្នក​បម្រើ​របស់​មេភី‌បូសែត មក​ជួប​នឹង​ទ្រង់ នាំ​ទាំង​សត្វ​លា​ពីរ​ចង​កែប​ជា​ស្រេច ផ្ទុក​ដោយ​នំបុ័ង​ពីររយ​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយរយ​ចង្កោម ហើយ​ផ្លែ​រដូវ​ក្តៅ​មួយរយ ព្រម​ទាំង​ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌បាទ​ដាវីឌ​យាង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ី‌បា ជា​អ្នក​បម្រើ​របស់​លោក​មេភី‌បូសែត ក៏​មក​ជួប​ថ្វាយ‌បង្គំ​ស្ដេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំប៉័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំង‌បាយជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ដាវីឌ​បាន​យាង​ហួស​ពី​កំពូល​ភ្នំ​បន្តិច​ទៅ នោះ​ឃើញ​ស៊ីបា ជា​អ្នក​បំរើ​របស់​មភីបូសែត មក​ជួប​នឹង​ទ្រង់ នាំ​ទាំង​សត្វ​លា​២​ចង​កែប​ជា​ស្រេច ផ្ទុក​ដោយ​នំបុ័ង​២០០​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម ហើយ​ផ្លែ​រដូវ​ក្តៅ​១០០ ព្រម​ទាំង​ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​ទត​ឆ្លង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ី‌បា ជា​អ្នក​បម្រើ​របស់​លោក​មេភី‌បូសែត ក៏​មក​ជួប​គោរព​ស្តេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំបុ័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​ថង់​ស្បែក​ផង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ។


ពេល​ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី​ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល


មាន​ទាំង​ពួក​បេនយ៉ាមីន​មួយ​ពាន់​នាក់ ហើយ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌វង្ស​នៃ​ស្ដេចសូល និង​កូន​ទាំង​ដប់ប្រាំ​នាក់ ព្រម​ទាំង​បាវ​បម្រើ​គាត់​ទាំង​ម្ភៃ​នាក់ មក​ជា‌មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច


លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​ប៉ែតសិប​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក


មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសា‌ខារ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី គេ​បាន​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ និង​គោ​មក​ដែរ គឺ​មាន​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ និង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។


ចំណែក​ខ្ញុំ ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា​ដែល​មក​រក​យើង​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង​ទុក​ដាក់​ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ។


ពួក​យូដា​ទាំង​នោះ ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ស្រុក​យូដា ជួប​កេដាលា​ត្រង់​មីសប៉ា ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ​ជា​ច្រើន។


ព្រះ‌អម្ចាស់​យេហូវ៉ា​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល៍ មាន​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ


វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ បន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។


បន្ទាប់​មក អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ ហើយ​អ្នក​នឹងជួប​មនុស្ស​បី​នាក់នៅ​ទី​នោះ ដែល​កំពុង​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល ម្នាក់​កាន់​កូន​ពពែ​បី ម្នាក់​ទៀត​កាន់​នំបុ័ង​បី​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ។


អ៊ីសាយ​ក៏​យក​លា​មួយ​មក រៀប​ចំ​នំបុ័ង ស្រា​ទំពាំង‌បាយ‌ជូរ​ពេញ​មួយ​ថង់​ស្បែក និង​កូន​ពពែ​មួយ ផ្ញើ​ទៅ​ជា‌មួយ​ដាវីឌ​ជា​កូន ថ្វាយ​ស្តេច​សូល។


បន្ទាប់​មក នាង​ក៏​ប្រញាប់‌ប្រញាល់​ចាត់‌ចែង​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ថង់​ស្បែក ចៀម​រៀប​ជា​ស្រេច​ប្រាំ លាជ​ប្រាំ​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​រយ​ចង្កោម និង​ផ្លែ​ល្វា​ក្រៀម​ពីរ​រយ ដាក់​លើ​សត្វ​លា​យក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម