Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 40:10 - អាល់គីតាប

10 ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក​នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចំណែក​ខ្ញុំ ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា​ដែល​មក​រក​យើង​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង​ទុក​ដាក់​ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ​ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ចំណែក​ខ្ញុំ មើល ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​នឹង​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា ដែល​នឹង​មក​ឯ​យើង​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ នឹង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេងដាក់​ទុក ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ

សូមមើលជំពូក ចម្លង




យេរេមា 40:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ឆ្លង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ី‌បា ជា​អ្នក​បម្រើ​របស់​លោក​មេភី‌បូសែត ក៏​មក​ជួប​គោរព​ស្តេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំបុ័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​ថង់​ស្បែក​ផង។


ពួក​អ្នក​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ស្តេច​ពិត​ជា​មាន​សុភ‌មង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្តាប់​ប្រសាសន៍​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ស្តេច។


ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បម្រើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។


ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ ទុក​ជា​ចំណី​សម្រាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ជា​មួយ​អ្នក​ស្រុក​យ៉ា‌ស៊ើរ ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រព ហេស‌បូន និង​អេឡា‌លេ ដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំ របស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។


នោះ​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​យ៉ូណា‌ដាប់ ជា​កូន​របស់​រេកាប សម្រាប់​បម្រើ​យើង​ឡើយ”» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ប៉ុន្តែ លោក​មេ​បញ្ជា‌ការ​នេប៊ូ‌សារ៉ា‌ដាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ គឺ​អ្នក​ដែល​គ្មាន​អ្វី​ទាំង​អស់​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ​គាត់​បាន​ចែក​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ដី​ស្រែ​ឲ្យ​ពួក​គេ​ទៀត​ផង។


ដូច្នេះ ជន‌ជាតិ​យូដា​ទាំង​អស់​នាំ​គ្នា​វិល​ពី​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​ត្រឡប់​មក​រក​លោក​កេដា‌លា នៅ​មីសប៉ា ក្នុង​ស្រុក​យូដា​វិញ។ ពួក​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ​បាន​យ៉ាង​ច្រើន។


យេរេមា​ក៏​ទៅ​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នៅ​ឡើយ។


លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព នាំ​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​នៅ​សេស‌សល់ គឺ​ប្រជា‌ជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ជិត​ខាង​ទាំង​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ


ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​អើយ យើង​នឹង​យំ​ស្រណោះ​អ្នក ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ា‌ស៊ើរ​ទៅ​ទៀត មែក​របស់​អ្នក​លូត​ហួស​សមុទ្រ ហើយ​ហួស​យ៉ា‌ស៊ើរ។ ប៉ុន្តែ មេ​បំផ្លាញ​បាន​កំទេច​ភោគ​ផល និង​ផ្លែ​ទំពាំង‌បាយជូរ​របស់​អ្នក។


ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយ​ជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។


ចូរ​ប្រុង​ស្មារតី និង​ទូរអា​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រា​មនុស្ស»។


សហ‌ការី​របស់​អ្នក គឺ​យ៉ូស្វេ ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ​គាត់​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។


«ពេល​ណា​អ្នក​បោក​បែន​ស្រូវ និង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​រួច​រាល់​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​ជំរ ចំនួន​ប្រាំ​ពីរ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម