Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:2 - អាល់គីតាប

2 ស្តេច​ទត​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច​ថា សត្វ​លា​ទាំង​ពីរ​នេះ ជា​ជំនិះ​សម្រាប់​រាជ‌វង្ស នំបុ័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ ទុក​សម្រាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ស៊ីបា​ថា៖ «ឯង​យក​របស់​ទាំង​នេះ​មក​ធ្វើ​អី?» ស៊ីបា​ទូល​ថា៖ «សត្វ​លា​សម្រាប់​ជា​ជំនិះ​ដល់​ពួក​ព្រះ‌រាជ្យ‌វង្ស​នៃ​ទ្រង់ ឯ​នំបុ័ង និង​ផ្លែ​រដូវ​ក្តៅ សម្រាប់​ឲ្យ​ពួក​កំលោះៗ​បរិ‌ភោគ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ សម្រាប់​អ្នក​ណា​ដែល​ហេវ​នៅ​ទី​រហោ‌ស្ថាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌រាជា​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សត្វ​លា​ទាំង​ពីរ​នេះ​ជា​ជំនិះ​សម្រាប់​ព្រះ‌រាជ‌វង្ស នំប៉័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ​ទុក​សម្រាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ស៊ីបា​ថា ឯង​យក​របស់​ទាំង​នេះ​មក​ធ្វើ​អី ស៊ីបា​ទូល​ថា សត្វ​លា​សំរាប់​ជា​ជំនិះ​ដល់​ពួក​ព្រះ‌រាជ‌វង្ស​នៃ​ទ្រង់ ឯ​នំបុ័ង នឹង​ផ្លែ​រដូវ​ក្តៅ​សំរាប់​ឲ្យ​ពួក​កំឡោះៗ​បរិភោគ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​អ្នក​ណា ដែល​ហេវ​នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ីម៉ា‌ឡិច​សួរ​គាត់​ថា៖ «អ្នក​ញែក​ចៀម​ប្រាំ​ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។


អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ»។


ក្រោយ​មក​ទៀត សម្តេច​អាប់‌សាឡុម​រក​បាន​រទេះ​មួយ ព្រម​ទាំង​សេះ ហើយ​ចាត់​ចែង​មនុស្ស​ចំនួន​ហា‌សិប​នាក់​រត់​ពី​មុខ​ផង។


ពេល​ក្បួន​ដង្ហែ​ស្តេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ទត​ទៅ​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។


ទឹក​ឃ្មុំ ទឹក​ដោះ​គោ ចៀម និង​ប្រូម៉ាស់ មក​ជូន​ស្តេច​ទត និង​បណ្តា‌ជន​ដែល​នៅ​ជា​មួយ ដោយ​ពួក​គេ​គិត​ថា បណ្តា‌ជន​នឿយ‌ហត់ ស្រេក​ឃ្លាន នៅ​ពេល​ដើរ​កាត់​វាល​រហោ‌ស្ថាន។


គាត់​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ខ្ញុំ​បាន​បញ្ឆោត​ខ្ញុំ។ ខ្ញុំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ស្តេច ព្រោះ​ខ្ញុំ​ជា​មនុស្ស​ខ្វិន


កាល​ណា​ប្រជា‌ជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង អ្នក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?”


គាត់​មាន​កូន​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​សាម‌សិប​ជា​ជំនិះ និង​គ្រប់‌គ្រង​លើ​ក្រុង​សាម‌សិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។


អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស អស់​អ្នក​ដែល​អង្គុយ​លើ​កំរាល​ព្រំ និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​រិះ​គិត​ពិចារណា​ចុះ!


ពេល​នោះ ទាហាន​ម្នាក់​ប្រាប់​សម្តេច​យ៉ូណា‌ថាន​ថា៖ «ឪពុក​របស់​សម្តេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្តា‌សា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ​ហត់​ទាំង​អស់​គ្នា»។


សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម