ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 15:27 - អាល់គីតាប

ទត​បញ្ជា​ទៅ​កាន់​អ៊ីមុាំ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ ដោយ​សុខ‌សាន្ត ជា​មួយ​អហ៊ី‌ម៉ាស ជា​កូន​របស់​អ្នក ព្រម​ទាំង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​សង្ឃ​សាដុក​ទៀត​ថា លោក​ជា​អ្នក​មើល​ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា‌មួយ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ដោយ​សុខ‌សាន្ត ជា​មួយ​អហ៊ី‌ម៉ាស ជា​កូន​របស់​លោក ព្រម​ទាំង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​សាដុក​ដ៏​ជា​សង្ឃ​ទៀត​ថា លោក​ជា​អ្នក​មើល‌ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក នឹង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា​មួយ​ផង

សូមមើលជំពូក



២ សាំ‌យូ‌អែល 15:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់‌សា‌ឡុម​ថា “ខ្ញុំ​ស្ម័គ្រ​ចិត្ត​បម្រើ​លោក​ហើយ។ កាល​ពី​មុន ខ្ញុំ​បាន​បម្រើ​ឪពុក​របស់​លោក ឥឡូវ​នេះ ខ្ញុំ​ត្រូវ​តែ​បម្រើ​លោក​ដែរ”។ ធ្វើ​ដូច្នេះ អ្នក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ី‌ថូផែល។


រីឯ​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក និង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​ឲ្យ​នាំ​ដំណឹង​ដែល​គាត់​ដឹង មក​ប្រាប់​យើង​ផង»។


លោក​យ៉ូណា‌ថាន និង​លោក​អហ៊ី‌ម៉ាស់​នៅ​ចាំ​ត្រង់​អេន-‌រូកែល ព្រោះ​អ្នក​ទាំង​ពីរ​មិន​ចូល​ក្នុង​ក្រុង​ទេ ក្រែង​គេ​ឃើញ។ ពេល​នោះ ស្ត្រី​បម្រើ​ម្នាក់​នាំ​សារ​ទៅ​ជម្រាប​អ្នក​ទាំង​ពីរ ហើយ​គាត់​នាំ​សារ​ទៅ​ជូន​ស្តេច​ទត។


លោក​អហ៊ី‌ម៉ាស់​ជា​កូន​របស់​អ៊ីមុាំ​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​ជម្រាប​ស្តេច​អំពី​ដំណឹង‌ល្អ​ថា អុលឡោះ‌តាអាឡា​បាន​រក​យុត្តិធម៌​ឲ្យ​ស្តេច ដោយ​រំដោះ​ស្តេច​ពី​កណ្តាប់​ដៃ​របស់​សត្រូវ»។


នៅ​ថ្ងៃ​បន្ទាប់ ពេល​ស្តេច​ទត​ក្រោក​ឡើង អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​ណាពី​កាដ ជា​អ្នក​ជំនិត​របស់​ស្តេច​ទត​ដូច​ត​ទៅ៖


លោក​យ៉ូអាប់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​មក​ដល់។ សម្តេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។


លោក​អហ៊ី‌ម៉ាស់ គ្រប់‌គ្រង​លើ​ទឹក​ដី​ណែប‌ថា‌លី។ លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង​បាស‌មាត ជា​បុត្រី​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​អ្នក​ទាយ​របស់​ស្តេច ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះដើម្បី​លើក​តម្កើង​អំណាច​របស់​ទ្រង់។ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី ៣ នាក់។


លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​អ៊ីមុាំ​សាដុក អ៊ីមុាំ​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស


អ្នក​បម្រើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិត​ម្នាក់​របស់​អុលឡោះជា​មនុស្ស​ដែល​គេ​គោព​រាប់​អាន។ អ្វីៗ​ដែល​គាត់​និយាយ​សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​គាត់​មើល៍ ប្រហែល​ជា​គាត់​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។


ពី​ដើម នៅ​ស្រុក​អ៊ីស្រ‌អែល កាល​ណា​គេ​ទៅ​ទូរអា​សូម​អ្វី​ពី​អុលឡោះ​គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​អ្នក​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា ណាពី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «អ្នក​ទាយ»។