Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:11 - អាល់គីតាប

11 នៅ​ថ្ងៃ​បន្ទាប់ ពេល​ស្តេច​ទត​ក្រោក​ឡើង អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​ណាពី​កាដ ជា​អ្នក​ជំនិត​របស់​ស្តេច​ទត​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រឹក​ឡើង ពេល​ព្រះបាទ​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ហោរា​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​ថ្ងៃ​បន្ទាប់ ពេល​ព្រះ‌បាទ​ដាវីឌ​តើន​ឡើង ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្យាការី​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រឹក​ឡើង កាល​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ហោរា​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​ចាត់​ណាពី​ណាថាន​ឲ្យ​ទៅ​ជួប​ស្តេច​ទត។ ណាថាន​ចូល​ជួប​ទត​ហើយ​និយាយ​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​បុរស​ពីរ​នាក់ ម្នាក់​ជា​សេដ្ឋី ម្នាក់​ទៀត​ជា​អ្នក​ក្រ។


«ចូរ​ទៅ​ប្រាប់​ស្តេច​ទត​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។


ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រា‌តា នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក​ដែល​មាន​ឈ្មោះ​ថា​ហ៊ើរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​កាដ ជា​អ្នក​ទាយ​របស់​ស្តេច​ទត​ថា៖


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​អ្នក​ទាយ​របស់​ស្តេច ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះដើម្បី​លើក​តម្កើង​អំណាច​របស់​ទ្រង់។ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី ៣ នាក់។


កិច្ចការ​របស់​ស្តេច​ទត​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ណាពី​សាំយូ‌អែល ជា​អ្នក​ទាយ សៀវភៅ​កិច្ចការ​របស់​លោក​ណា‌ថាន ជា​ណាពី និង​សៀវភៅ​កិច្ចការ​របស់​លោក​កាដ ជា​អ្នក​ទាយ​ដែរ។


ស្តេច​ចាត់​ក្រុម​លេវី​ឲ្យ​ឈរ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដោយ​កាន់​ស្គរ ឃឹម និង​ពិណ ស្រប​តាម​បទ​បញ្ជា​របស់​ស្តេច​ទត និង​លោក​កាដ ជា​អ្នក​ទាយ​របស់​ស្តេច ព្រម​ទាំង​ណាពី​ណាថាន ដ្បិតអុលឡោះ‌តាអាឡា​បង្គាប់​ដូច្នេះ តាម​រយៈ​ណាពី​របស់​ទ្រង់។


ថ្ងៃ​មួយ​កាដ​មក​ជម្រាប​ទត​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ ទត​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហា‌រេក។


ពី​ដើម នៅ​ស្រុក​អ៊ីស្រ‌អែល កាល​ណា​គេ​ទៅ​ទូរអា​សូម​អ្វី​ពី​អុលឡោះ​គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​អ្នក​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា ណាពី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «អ្នក​ទាយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម