Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:42 - អាល់គីតាប

42 លោក​យ៉ូអាប់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​មក​ដល់។ សម្តេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ខណៈ​ដែល​លោក​កំពុង​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ដែល​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​ចូល​មក​ចុះ ដ្បិត​លោក​ជា​មនុស្ស​ក្លាហាន ហើយ​លោក​ច្បាស់​ជា​នាំ​ដំណឹង​ល្អ​មក​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 លោក​យ៉ូអាប់​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ មក​ដល់។ សម្ដេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ​ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 កាល​លោក​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ចូល​មក​ចុះ ដ្បិត​ឯង​ជា​មនុស្ស​ក្លាហាន​ពិត ក៏​នាំ​ដំណឹង​ល្អ​មក

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​បញ្ជា​ទៅ​កាន់​អ៊ីមុាំ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ ដោយ​សុខ‌សាន្ត ជា​មួយ​អហ៊ី‌ម៉ាស ជា​កូន​របស់​អ្នក ព្រម​ទាំង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​ចុះ។


រីឯ​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក និង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​ឲ្យ​នាំ​ដំណឹង​ដែល​គាត់​ដឹង មក​ប្រាប់​យើង​ផង»។


លោក​យ៉ូណា‌ថាន និង​លោក​អហ៊ី‌ម៉ាស់​នៅ​ចាំ​ត្រង់​អេន-‌រូកែល ព្រោះ​អ្នក​ទាំង​ពីរ​មិន​ចូល​ក្នុង​ក្រុង​ទេ ក្រែង​គេ​ឃើញ។ ពេល​នោះ ស្ត្រី​បម្រើ​ម្នាក់​នាំ​សារ​ទៅ​ជម្រាប​អ្នក​ទាំង​ពីរ ហើយ​គាត់​នាំ​សារ​ទៅ​ជូន​ស្តេច​ទត។


អ្នក​យាម​ជម្រាប​ថា៖ «តាម​មើល​របៀប​រត់​នេះ​ខ្ញុំ​ស្គាល់​ច្បាស់​ថា អ្នក​ដែល​រត់​មក​មុន គឺ​លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក»។ ទត​មាន​ប្រសាសន៍​ថា៖ «គាត់​ជា​មនុស្ស​ល្អ គាត់​ពិត​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។


ពេល​សម្តេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ភ្ញៀវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ជប់‌លៀង​រួច​ហើយ ក៏​បាន​ឮ​សូរ‌ស័ព្ទ។ លោក​យ៉ូអាប់​ឮ​ស្នូរ​សំឡេង​ត្រែ​ច្បាស់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំឡេង​ត្រែ​លាន់​រំពង​នៅ​ក្នុង​ទីក្រុង​ដូច្នេះ?»។


លោក​យ៉ូណា‌ថាន​ជម្រាប​សម្តេច​អដូ‌នី‌យ៉ា​វិញ​ថា៖ «មិន​មែន​ដូច្នេះ​ទេ! ស្តេច​ទត​បាន​តែង‌តាំង​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ហើយ។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្តី​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​ទាយ​តែ​ពី​សេចក្តី​អាក្រក់​ប៉ុណ្ណោះ!»។


កាល​ស្តេច​យ៉ូរ៉ាម​ឃើញ​លោក​យេហ៊ូវ​គាត់​មាន​ប្រសាសន៍​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ​ដរាប​ស្តេច​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប​ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ម្តាយ!»។


អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​មាន​បន្ទូល​ថា: មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខ‌សាន្ត​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម