Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 15:28 - អាល់គីតាប

28 ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់‌ចាំ​នៅ​តំបន់​វាល​រហោ‌ស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ឯ​យើង យើងនឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់‌ចាំ​នៅ​តំបន់​វាល​រហោ‌ស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​យើងៗ​នឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 15:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ក្បួន​ដង្ហែ​ស្តេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ទត​ទៅ​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។


ដូច្នេះ អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ ក៏​សែង​ហិប​របស់​អុលឡោះ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។


ស្តេច​ទត​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច​ថា សត្វ​លា​ទាំង​ពីរ​នេះ ជា​ជំនិះ​សម្រាប់​រាជ‌វង្ស នំបុ័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ ទុក​សម្រាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។


បន្ទាប់​មក លោក​អហ៊ី‌ថូផែល ជម្រាប​ស្តេច​អាប់‌សា‌ឡុម​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជ្រើស​រើស​ទ័ព ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដេញ​តាម​ស្តេច​ទត យប់​នេះ​តែ​ម្តង​ទៅ។


គាត់​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោ‌ស្ថាន​ជិត​ទន្លេ​យ័រ‌ដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​ឲ្យ​ស្តេច និង​បណ្តា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ត្រូវ​វិនាស»។


ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​នៅ​គីល‌កាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង នៅ​ល្ងាច​ថ្ងៃ​ទី​ដប់​បួន នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម