ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។
២ របាក្សត្រ 32:23 - អាល់គីតាប មនុស្សម្នាជាច្រើននាំយកជំនូនមកជូនអុលឡោះតាអាឡានៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកជូនស្តេចហេសេគា ជាស្តេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្តេចគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានមនុស្សជាច្រើននាំយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម និងរបស់មានតម្លៃផ្សេងៗ ថ្វាយដល់ព្រះបាទហេសេគាជាស្តេចយូដាដែរ បានជាទ្រង់បានថ្កុំថ្កើងឡើង នៅចំពោះអស់ទាំងសាសន៍ដទៃតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាជាច្រើននាំយកតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកថ្វាយព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្ដេចគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានមនុស្សជាច្រើននាំយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នឹងរបស់មានដំឡៃផ្សេងៗ ថ្វាយដល់ហេសេគាជាស្តេចយូដាដែរ ដល់ម៉្លេះបានជាទ្រង់បានថ្កុំថ្កើងឡើងនៅភ្នែកនៃអស់ទាំងសាសន៍ដទៃតរៀងទៅ។ |
ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។
រៀងរាល់ឆ្នាំ គេតែងតែនាំយកទ្រព្យមកជូនស្តេចស៊ូឡៃម៉ាន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។
ស្តេចស៊ូឡៃម៉ានគ្រប់គ្រងលើនគរទាំងប៉ុន្មានចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកជូនស្តេចស៊ូឡៃម៉ាន ហើយនៅជាចំណុះគាត់រហូតដល់គាត់ស្លាប់។
អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ប្រៀបដូចជាដើមឈើ ដែលចាក់ប្ញសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
អុលឡោះតាអាឡាលើកតម្កើងស្តេចស៊ូឡៃម៉ានឲ្យកាន់តែឧត្តុង្គឧត្តម នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល ហើយប្រោសប្រទានរាជ្យរបស់គាត់បានថ្កុំថ្កើងលើសស្តេចស្រុកអ៊ីស្រអែលមុនៗ។
ស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត មានអំណាចកាន់តែរឹងមាំឡើង។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់នៅជាមួយ ហើយប្រោសប្រទានឲ្យគាត់បានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
ជនជាតិភីលីស្ទីននាំយកជំនូន និងសួយសារអាករ ជាប្រាក់ មកជូនស្តេចយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧ ៧០០ ក្បាល និងពពែឈ្មោល ៧ ៧០០ ក្បាលមកជូនស្តេចដែរ។
អុលឡោះតាអាឡាពង្រឹងទ្រព្យសម្បត្តិរបស់ស្តេចឲ្យបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូល តែងតែនាំយកជំនូនមកជូនស្តេចយ៉ូសាផាត។ ស្តេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។
រៀងរាល់ឆ្នាំស្តេចទាំងនោះតែងតែនាំយកជំនូនមកជូនស្តេចស៊ូឡៃម៉ាន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើង ដែលទ្រង់ជំរុញចិត្តស្តេច ឲ្យមានបំណងលើកកិត្តិយសដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
ពីដំណាក់របស់ទ្រង់ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម ជាកន្លែងដែលស្ដេចនានា នាំគ្នាយកជំនូនមកជូនទ្រង់។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកជំនូនមកជូនស្តេច ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកជូនដែរ។
ចូរជូនទៅអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះទ្រង់ អស់អ្នកដែលនៅជុំវិញអុលឡោះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកជំនូនមកជូនទ្រង់!
គេចូលទៅក្នុងផ្ទះ ឃើញទារកនៅជាមួយនាងម៉ារីយំជាម្តាយ គេក៏នាំគ្នាក្រាបថ្វាយបង្គំទារកនោះ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកជូនទារកនោះ។