Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 29:25 - អាល់គីតាប

25 អុលឡោះ‌តាអាឡា​លើក​តម្កើង​ស្តេច​ស៊ូឡៃ‌ម៉ាន​ឲ្យ​កាន់​តែ​ឧត្តុង្គ‌ឧត្តម នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​គាត់​បាន​ថ្កុំ‌ថ្កើង​លើស​ស្តេច​ស្រុក​អ៊ីស្រ‌អែល​មុនៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌យេហូវ៉ា​ក៏​តម្កើង​ព្រះបាទ​សាឡូម៉ូន​ឡើង​យ៉ាង​ក្រៃ‌លែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌អម្ចាស់​លើក​តម្កើង​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​កាន់​តែ​ឧត្ដុង្គ‌ឧត្ដម នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​ស្ដេច​បាន​ថ្កុំ‌ថ្កើង​លើស​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មុនៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដំកើង​សាឡូម៉ូន​ឡើង​យ៉ាង​ក្រៃ‌លែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រាអែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 29:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​ទ្រង់​បាន​នៅ​ជា​មួយ​ស្តេច​ដែរ! សូម​ទ្រង់​ប្រទាន​ឲ្យ​រាជ្យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​រុង‌រឿង លើស​រាជ្យ​របស់​ស្តេច​ទត​ជា​អម្ចាស់​ទៅ​ទៀត!»។


ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់ អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី។


លើស​ពី​នេះ យើង​ក៏​ផ្តល់​ឲ្យ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។


មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​កូន​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។


ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។


យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ​យើង​ក៏​ផ្តល់​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក‌ស្តម្ភ ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង គ្មាន​ស្តេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី»។


តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?


ខ្ញុំ​ទទួល​ឋានៈ​ដ៏​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​លើស​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ប៉ុន្តែ ប្រាជ្ញា​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ដដែល។


មនុស្ស‌ម្នា​នៅ​ក្រុង​អេភេ‌សូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោត​ខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​នាម​របស់​អ៊ីសា‌ជាអម្ចាស់។


តែ​យើង​ឃើញ​ថា អ៊ីសា​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ម៉ាឡា‌អ៊ីកាត់​មួយ​រយៈ ព្រោះ​គាត់​បាន​រង‌ទុក្ខ និង​ស្លាប់​នោះ ឥឡូវ​នេះ គាត់​ទទួល​សិរី‌រុង‌រឿង និង​កិត្ដិ‌នាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្តើម​ពង្រឹង​អំណាច​របស់​អ្នក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសា​កាល​ពី​មុន​ដែរ។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ពង្រឹង​អំណាច​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​គាត់ ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​ម៉ូសា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម