ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមានអាសនៈមាស តុមាស សម្រាប់ដាក់នំបុ័ងជូនអុលឡោះតាអាឡា
២ របាក្សត្រ 32:12 - អាល់គីតាប ស្តេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកំទេចអាសនៈរបស់អុលឡោះតាអាឡា រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមគោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូប តែលើអាសនៈមួយនោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមិនមែនព្រះបាទហេសេគា ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះនោះទេឬ? ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡិមថា "អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះ?"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ព្រះអម្ចាស់ រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមិនមែនហេសេគានេះឯង ដែលបានបំបាត់អស់ទាំងទីខ្ពស់ នឹងអាសនារបស់ព្រះនោះទេឬអី ហើយក៏បានបង្គាប់ពួកយូដា នឹងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះផង |
ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមានអាសនៈមាស តុមាស សម្រាប់ដាក់នំបុ័ងជូនអុលឡោះតាអាឡា
ប្រហែលជាស្តេចមានប្រសាសន៍ថា “យើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ តើស្តេចពុំបានឲ្យគេកំទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំ តែនៅមុខអាសនៈ នៅក្រុងយេរូសាឡឹមនេះទេឬ?”
ស្តេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបពស់លង្ហិន ដែលណាពីម៉ូសាបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រអែលនាំគ្នាដុតគ្រឿងក្រអូបជូនរូបពស់ ហើយហៅរូបនោះថា «នេហ៊ូសថាន់»។
ពួកគេផ្តើមពិធីបុណ្យ ដោយនាំគ្នារំលំអាសនៈទាំងឡាយនៅក្រុងយេរូសាឡឹម ព្រមទាំងរំលំអាសនៈដុតគ្រឿងក្រអូបទាំងប៉ុន្មាន រួចយកទៅបោះចោលនៅជ្រោះកេដ្រូន។
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
ស្តេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្តេចប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីមិនខាន”។
ប្រជាជននៅតែធ្វើគូរបាននៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែល តែធ្វើគូរបាននោះជូនអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។
ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។
ស្តេចប្រហែលជាមានប្រសាសន៍មកយើងថា “ពួកយើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ ស្តេចបានបញ្ជាឲ្យគេកំទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ម្ចាស់នេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន?