២ របាក្សត្រ 32:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
12 តើមិនមែនព្រះបាទហេសេគា ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះនោះទេឬ? ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡិមថា "អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះ?"។
សូមមើលជំពូក ចម្លង
12 ស្ដេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ព្រះអម្ចាស់ រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះ!
សូមមើលជំពូក ចម្លង
12 តើមិនមែនហេសេគានេះឯង ដែលបានបំបាត់អស់ទាំងទីខ្ពស់ នឹងអាសនារបស់ព្រះនោះទេឬអី ហើយក៏បានបង្គាប់ពួកយូដា នឹងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះផង
សូមមើលជំពូក ចម្លង
12 ស្តេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកំទេចអាសនៈរបស់អុលឡោះតាអាឡា រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមគោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូប តែលើអាសនៈមួយនោះ!
សូមមើលជំពូក ចម្លង