Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:1 - អាល់គីតាប

1 ស្តេច​ឲ្យ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​ដប់​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ដប់​ហត្ថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ស្ដេច​ឲ្យ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​ដប់​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទ្រង់​ធ្វើ​អាសនា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ឈរ​ពី​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល គាត់​លើក​ដៃ​ទៅ​លើ​មេឃ ហើយ​មាន​ប្រសាសន៍​ថា៖


ថ្ងៃ​នោះ គាត់​ញែក​ទីលាន​នៅ​ខាង​មុខ​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​សក្ការៈ សម្រាប់​ធ្វើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​គូរបាន​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន នៅ​មុខ​ទ្វារ​ចូល​ទី‌សក្ការៈ​នោះ តូច​ពេក ពុំ​អាច​ដាក់​ជំនូន​ទាំង​អស់​បាន។


បី​ដង​ក្នុង​មួយ​ឆ្នាំ ស្តេច​ស៊ូឡៃ‌ម៉ាន​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ​ដែល​គាត់​បាន​សង់​ជូនអុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​បាន​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ នៅ​មុខ​ទី‌សក្ការៈ​ដែរ។ ដូច្នេះ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​ដំណាក់​ចប់​សព្វ​គ្រប់។


អាសនៈ​លង្ហិន​ដែល​លោក​បេតសា‌លាល​ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហើរ​បាន​ធ្វើ ក៏​ស្ថិត​នៅ​មុខ​ជំរំ‌សក្ការៈ​នៅ​គីបៀន​ដែរ។ នៅ​ទី​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន និង​អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ទូរអា‌សួរអុលឡោះ‌តាអាឡា។


កាល​ស្តេច​អេ‌សា​ស្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ណាពី​អសា‌រា ជា​កូន​របស់​លោក​អូដេត​បាន​ថ្លែង គាត់​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​គាត់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម។ ស្តេច​ជួស​ជុល​អាសនៈ​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ថ្មី​ឡើង​វិញ។


បន្ទាប់​មក​ក្រុម​លេវី នាំ​គ្នា​ទៅ​ជួប​ស្តេច​ហេសេ‌គា​ជម្រាប​ថា៖ «យើង​ខ្ញុំ ធ្វើ​ពិធី​ជម្រះ​ដំណាក់​ទាំង​មូល​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​អាសនៈ​ធ្វើ​គូរបាន​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ញែក​ទី‌លាន​នៅ​ខាង​មុខ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​សក្ការៈ សម្រាប់​ធ្វើ​គូរបាន​ដុត និង​ខ្លាញ់​របស់​សត្វ ដែល​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្តេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​គូរបាន​ដុត ជំនូន​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។


គ្រា​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គូរបាន​ដុត​ចំពោះអុលឡោះ‌តាអាឡា នៅ​លើ​អាសនៈ​ដែល​គាត់​សង់​នៅ​មុខ​ទី‌សក្ការៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម