លោកសឡូមិត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្តេចទត ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកជូនអុលឡោះ។
២ របាក្សត្រ 31:3 - អាល់គីតាប ស្តេចបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើគូរបានដុត ដែលត្រូវជូននៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងហ៊ូកុំរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ថ្វាយព្រះរាជ្យទ្រព្យមួយចំណែកសម្រាប់ជាតង្វាយដុត គឺតង្វាយដុតពេលព្រឹក និងពេលល្ងាច តង្វាយដុតនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើតង្វាយដុតទាំងមូល ដែលត្រូវថ្វាយនៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ* នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ថ្វាយព្រះរាជទ្រព្យ១ចំណែក ទុកសំរាប់ជាដង្វាយដុត គឺដង្វាយដុតពេលព្រឹកនឹងពេលល្ងាច ដង្វាយដុតនៅថ្ងៃឈប់សំរាក នឹងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា |
លោកសឡូមិត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្តេចទត ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកជូនអុលឡោះ។
ដ្បិតស្តេចហេសេគា ជាស្តេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ អ៊ីមុាំមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។
ស្តេចយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីធ្វើជាគូរបានក្នុងពិធីបុណ្យរំលងសម្រាប់ប្រជាជនដែលនៅទីនោះ។
មេដឹកនាំមានភារកិច្ចចាត់ចែងគូរបានដុត ជំនូនផ្សេងៗ និងពិធីច្រួចស្រា ព្រមទាំងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី ថ្ងៃឈប់សម្រាក និងបុណ្យដ៏សំខាន់ឯទៀតៗដែលកូនចៅអ៊ីស្រអែលប្រារព្ធធ្វើ។ គេនឹងជូនគូរបានលោះបាប ជំនូនម្សៅ គូរបានដុត គូរបាននៃមេត្រីភាព និងធ្វើពិធីរំដោះបាបកូនចៅអ៊ីស្រអែល»។
នៅថ្ងៃទីប្រាំមួយ ត្រូវយកគោស្ទាវឈ្មោលប្រាំបី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន