Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:26 - អាល់គីតាប

26 លោក​សឡូ‌មិត និង​បង​ប្អូន​របស់​គាត់ មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្តេច​ទត ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ជូន​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គឺ​សឡូ‌មិត​នេះ និង​បង‌ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​ព្រះ​បាទ​ដាវីឌ ព្រម​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស មេ​លើ​ទាហាន​មួយ​ពាន់​នាក់ មេ​លើ​មួយរយ​នាក់ និង​ពួក​មេទ័ព​ធំ​បាន​ថ្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​សឡូ‌មិត និង​បងប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គឺ​សឡូមិត​នេះ នឹង​បង​ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន ជា​របស់​ដែល​ស្តេច​ដាវីឌ អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស ពួក​មេ​លើ​ទាហាន​១​ពាន់​នាក់ នឹង​លើ​១០០​នាក់ ហើយ​ពួក​មេ‌ទ័ព​ធំ​បាន​ថ្វាយ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​យក​វត្ថុ​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡាដូច​ជា​មាស ប្រាក់ យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​គាត់​វាយ​ឈ្នះ​ដែរ


ស្តេច​ទត​យក​វត្ថុ​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ដូច​មាស​ប្រាក់​ដែល​ស្តេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។


ឪពុក​ខ្នះ‌ខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រីឯ​លង្ហិន និង​ដែក​មាន​ច្រើន​សន្ធឹក​សន្ធាប់​ពុំ​អាច​ថ្លឹង​បាន​ទេ។ ឪពុក​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​កូន​ចង់​បន្ថែម​ទៀត​ក៏​បាន។


រីឯ​ក្រុម​ញាតិ​របស់​គាត់ ដែល​ជា​កូន​ចៅ​របស់​លោក​អេលា‌ស៊ើរ មាន​លោក​រេហាប‌យ៉ា ដែល​ជា​ឪពុក​របស់​លោក​យេសា‌យ៉ា ជា​ឪពុក​របស់​លោក​យ៉ូរ៉ាម ជា​ឪពុក​របស់​លោក​ស៊ីក‌គ្រី ជា​ឪពុក​របស់​លោក​សឡូ‌មីត។


វត្ថុ​ទាំង​នោះ​សុទ្ធ​សឹង​ជា​ជយ‌ភ័ណ្ឌ ហើយ​គេ​ញែក​ជូនអុលឡោះ‌តាអាឡា សម្រាប់​ជួស​ជុល​ដំណាក់​របស់​ទ្រង់។


ពួក​អ៊ីមុាំ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សម្រាប់​បម្រើ​ការ‌ងារ​ទាំង​ប៉ុន្មាន ក្នុង​ដំណាក់​របស់​អុលឡោះហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​កូន ដើម្បី​ជួយ​សម្រេច​ការ‌ងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​កូន​ដែរ»។


ក្រុម​លេវី​មាន​សេម៉ា‌យ៉ា​ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាស‌រីកាំ ជា​ចៅ​ទួត​របស់​លោក​ហាសាប‌យ៉ា ក្នុង​អំបូរ​ម៉្រារី។


ក្រុម​លេវី និង​ប្រជា‌ជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​អ៊ីមុាំ​យេហូ‌យ៉ាដា​មិន​ឲ្យ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។


ស្តេច​ហេសេ‌គា​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខ‌ងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែល​បំពេញ​មុខ‌ងារ​ធ្វើ​គូរបាន​ដុត​ទាំង​មូល និង​គូរបាន​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ម៉ាស្ជិទ អ្នក​ចំរៀង​សម្រាប់​លើក​តម្កើង​អុលឡោះ‌តាអាឡា និង​អ្នក​យាម​ទ្វារ​ជំរំ​របស់អុលឡោះ‌តាអាឡា។


ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សា‌លូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ មាន​១៣៩​នាក់


គឺ​ប្រតិបត្តិ​តាម​អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជម្រះ​ផ្សេងៗ។ រីឯ​ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ​ដំណាក់ ក៏​បំពេញ​មុខ‌ងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​កូន បាន​ចែង​ទុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម