អ៊ីព្រហ៊ីមបានអង្វរអុលឡោះ សូមមេត្តាប្រោសស្តេចអប៊ីម៉ាឡិច ព្រមទាំងប្រពន្ធ និងពួកស្រីស្នំរបស់ស្តេច ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន
២ របាក្សត្រ 30:18 - អាល់គីតាប ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យរំលង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះស្តេចហេសេគាទូរអាអង្វរឲ្យពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបណ្ដាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាណាសេ ពួកអ៊ីសាខារ និងពួកសាប់យូឡូន ដែលមិនបានសម្អាតខ្លួនទេ ប៉ុន្តែ គេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ព្រះបាទហេសេគាអធិស្ឋានឲ្យគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យចម្លង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះ ព្រះបាទហេសេគាទូលអង្វរឲ្យពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានបណ្តាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាន៉ាសេ ពួកអ៊ីសាខារ នឹងពួកសាប់យូល៉ូន ដែលមិនបានសំអាតខ្លួនទេ ប៉ុន្តែគេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ហេសេគាទ្រង់អធិស្ឋានឲ្យគេថា |
អ៊ីព្រហ៊ីមបានអង្វរអុលឡោះ សូមមេត្តាប្រោសស្តេចអប៊ីម៉ាឡិច ព្រមទាំងប្រពន្ធ និងពួកស្រីស្នំរបស់ស្តេច ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន
ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាណាពីមួយនាក់ គាត់នឹងអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។
ប៉ុន្តែ សូមអុលឡោះតាអាឡាមេត្តាអត់ទោសឲ្យខ្ញុំ នៅពេលណាស្តេចរបស់ខ្ញុំ ចូលទៅថ្វាយបង្គំព្រះរីម៉ូនក្នុងវិហារ ស្តេចតែងតែទប់កាយលើដៃរបស់ខ្ញុំ នោះខ្ញុំត្រូវតែក្រាបនៅចំពោះមុខព្រះរីម៉ូនដែរ។ ដូច្នេះកាលណាខ្ញុំក្រាបនៅចំពោះមុខព្រះរីម៉ូន សូមអុលឡោះតាអាឡាមេត្តាអត់ទោសឲ្យខ្ញុំផង»។
ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។
អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រអែលក្តី ឬរស់នៅក្នុងស្រុកយូដាក្តី នាំគ្នាសប្បាយរីករាយក្រៃលែង។
អ្នកទាំងនោះក៏ទៅជួបមូស្ទីហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនជូនសម្រាប់ដំណាក់មក គឺប្រាក់ដែលក្រុមលេវីជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។
កាលខ្ញុំជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់ស្តាប់ពាក្យទូរអាទាំងប៉ុន្មានរបស់យើងខ្ញុំផង។ អុលឡោះតាអាឡាដែលនៅសូរ៉កាអើយ សូមមេត្តាស្តាប់ពាក្យទូរអារបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!។
អុលឡោះតាអាឡាមានចិត្តសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាទ្រង់បង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។
ឱអុលឡោះតាអាឡាអើយ! ចិត្តមេត្តាករុណារបស់ទ្រង់ ខ្ពស់រហូតដល់ផ្ទៃមេឃ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ខ្ពស់ដល់អាកាសវេហាស៍។
ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលប្រកបដោយចិត្តសប្បុរស និងចេះអត់អោនឲ្យយើងខ្ញុំ ទ្រង់មានចិត្តមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកទ្រង់។
អុលឡោះជាអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! អុលឡោះជាអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! អុលឡោះជាអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ដោយយល់ដល់នាមរបស់ទ្រង់ សូមមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ទ្រង់”។
បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំអះ ដ្បិតគេបានធ្វើឲ្យទីសក្ការៈរបស់អុលឡោះតាអាឡា ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។
ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមជូនជំនូនដល់អុលឡោះតាអាឡា តាមពេលកំណត់ ដូចជនជាតិអ៊ីស្រអែលឯទៀតៗឬទេ?»។
ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្ដគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់
ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។