គាត់ចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹកទាំងមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។
២ ពង្សាវតារក្សត្រ 5:10 - អាល់គីតាប អេលីយ៉ាសាក់ចាត់គេឲ្យទៅជម្រាបគាត់ថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់អ្នកនឹងបានជាសះស្បើយ ហើយអ្នកនឹងបានជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីសេបានចាត់អ្នកបម្រើម្នាក់ ឲ្យទៅជម្រាបថា៖ «សូមលោកទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីអេលីសេចាត់គេឲ្យទៅជម្រាបលោកថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់លោកនឹងជាសះស្បើយ ហើយលោកនឹងបានបរិសុទ្ធមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេលីសេ លោកចាត់អ្នកបំរើម្នាក់ ឲ្យទៅជំរាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ |
គាត់ចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹកទាំងមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។
គាត់មានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យបានច្រើន”។
អេលីយ៉ាសាក់ចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្តាស់ប្រាំពីរដង រួចបើកភ្នែក។
អេលីយ៉ាសាក់ប្រាប់គេឲ្យយកម្សៅមកជូនគាត់ គាត់បង់ម្សៅនោះទៅក្នុងថ្លាង ហើយប្រាប់ថា៖ «ចូរដួសបបរឲ្យអ្នកទាំងនេះបរិភោគចុះ!»។ ពេលនោះ គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាណាពីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់ ស្រាប់តែសាច់របស់គាត់ឡើងស្អាត ដូចសាច់កូនក្មេង គាត់ក៏បានជាស្អាតបរិសុទ្ធ។
ម៉ូសាក៏ចេញទៅត្រឡប់ទៅ ជួបលោកយេត្រូជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូនិយាយទៅកាន់ម៉ូសាថា៖ «ចូរកូនទៅ ដោយសុខសាន្តចុះ!»។
ពេលណាគេបោកសម្លៀកបំពាក់ ក្រណាត់អំបោះ ឬវត្ថុធ្វើអំពីស្បែកដែលមានដុះផ្សិត ហើយស្នាមដុះផ្សិតនោះរលុបបាត់ គេត្រូវយកវត្ថុនោះទៅបោកម្តងទៀត ទើបវត្ថុនោះទៅជាបរិសុទ្ធ។
រួចយកម្រាមដៃស្តាំរបស់គាត់ជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់គាត់ ហើយប្រោះប្រាំពីរដងនៅចំពោះមុខអុលឡោះតាអាឡា។
អ៊ីមុាំយកឈើតាត្រៅ មែកហ៊ីសុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ជ្រលក់ក្នុងឈាមសត្វដែលគេបានអារកលាយជាមួយទឹកដងពីជ្រោះ
បន្ទាប់មក គាត់ត្រូវប្រោះចំនួនប្រាំពីរដង ទៅលើមនុស្សទទួលពិធីជម្រះកាយ។ អ៊ីមុាំប្រកាសថាមនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃទៅក្នុងឈាមនោះ ប្រោះពីមុខគំរបហិបដែលនៅជ្រុងខាងកើត។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមលើផ្នែកខាងមុខហិបដូច្នេះចំនួនប្រាំពីរដង។
គាត់ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះឈាមទៅលើអាសនៈចំនួនប្រាំពីរដង។ គាត់ជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រអែល រួចញែកអាសនៈឲ្យបានបរិសុទ្ធ។
អ្នកដែលមិនសៅហ្មង ត្រូវប្រោះទឹកទៅលើអ្នកសៅហ្មង នៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជម្រះអ្នកនោះឲ្យបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបានបរិសុទ្ធនៅពេលល្ងាច។
អ៊ីមុាំអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខជំរំជួបអុលឡោះតាអាឡា។
ដ្បិតយូរៗម្ដង មានម៉ាឡាអ៊ីកាត់មួយរូប ចុះមកធ្វើឲ្យទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេអ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។
រួចអ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញគាត់ឃើញ។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
ត្រូវឲ្យអ៊ីមុាំប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមអ៊ីមុាំផ្លុំស្នែងចៀម។