២ ពង្សាវតារក្សត្រ 5:9 - អាល់គីតាប9 លោកណាម៉ាន់ជិះរទេះសេះមកឈប់ នៅមុខផ្ទះណាពីអេលីយ៉ាសាក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដូច្នេះ ណាម៉ាន់បានមកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានសេះ និងរទេះផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ នឹងរទេះផង សូមមើលជំពូក |
ពេលនោះ អេលីយ៉ាសាក់កំពុងអង្គុយជុំគ្នាជាមួយអស់លោកអះលីជំអះ នៅក្នុងផ្ទះរបស់គាត់។ ស្តេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់អេលីយ៉ាសាក់ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់អស់លោកអះលីជំអះថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណាអ្នកបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ចៅហ្វាយគេ ក៏មកដល់តាមក្រោយហើយដែរ»។