ស្តេចអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្តេចពុំមានចិត្តស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដូចទតជាអយ្យកោឡើយ។
២ ពង្សាវតារក្សត្រ 16:2 - អាល់គីតាប កាលស្តេចអហាសឡើងសោយរាជ្យ គាត់មានវ័យម្ភៃឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត គាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ដូចស្តេចទតជាអយ្យកោឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ័ហាសឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្មម្ភៃឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ។ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទអហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដូចព្រះបាទដាវីឌជាអយ្យកោឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ័ហាសសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាឰយុកោទ្រង់ទេ |
ស្តេចអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្តេចពុំមានចិត្តស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដូចទតជាអយ្យកោឡើយ។
មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទត ជាបិតារបស់អ្នក នោះយើងនឹងឲ្យអ្នកមានអាយុវែង»។
រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ដូចស្តេចទតជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមហ៊ូកុំ និងវិន័យរបស់យើង
ស្តេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា តែពុំបានដូចស្តេចទត ជាអយ្យកោឡើយ ស្តេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចស្តេចយ៉ូអាសជាបិតាដែរ។
ស្តេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចអម៉ាស៊ីយ៉ា ជាបិតាដែរ។
ស្តេចប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចអសារាជាបិតាដែរ។
នៅឆ្នាំទីបីនៃរជ្ជកាលស្តេចហូស៊ា ជាកូនរបស់លោកអេឡា និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចហេសេគា ជាបុត្ររបស់ស្តេចអហាស បានឡើងសោយរាជ្យលើស្រុកយូដា។
ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចទត ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ហើយដើរតាមមាគ៌ារបស់ទត ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។
អុលឡោះតាអាឡានៅជាមួយស្តេចយ៉ូសាផាត ដ្បិតស្តេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ស្តេចទតជាអយ្យកោ គឺស្តេចពុំបានស្វែងរកព្រះបាលទេ។
ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចទតជាអយ្យកោ ឥតខុសត្រង់ណាឡើយ។