២ ពង្សាវតារក្សត្រ 16:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 កាលព្រះបាទអហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដូចព្រះបាទដាវីឌជាអយ្យកោឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលអ័ហាសឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្មម្ភៃឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ។ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កាលអ័ហាសសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាឰយុកោទ្រង់ទេ សូមមើលជំពូកអាល់គីតាប2 កាលស្តេចអហាសឡើងសោយរាជ្យ គាត់មានវ័យម្ភៃឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត គាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ដូចស្តេចទតជាអយ្យកោឡើយ សូមមើលជំពូក |