ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 11:2 - អាល់គីតាប

ពេល​នោះ​នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ស្តេច​យ៉ូរ៉ាម និង​ជា​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា បាន​យក​ស្តេច​យ៉ូអាស ជា​បុត្រា​របស់​ស្តេច​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ នាង​នាំ​កូន​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​កុមារ​មិន​ឲ្យ​នាង​អថា‌លា​ឃើញ ដូច្នេះ​កុមារ​ក៏​រួច​ពី​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ​នាង​យ៉ូសេ‌បា ជា​បុត្រី​ព្រះបាទ​យ៉ូរ៉ាម និង​ជា​កនិដ្ឋា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់។ ព្រះនាងយ៉ូសេបា បាន​ដាក់ យ៉ូអាស និងមេដោះ​នៅ​ក្នុង​បន្ទប់​ដេក។ គេ​បាន​លាក់​រាជ​កុមារ​ពី​ព្រះនាង​អ័ថា‌លា​បែប​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បាន​រួចពី​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​យក​ព្រះអង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ ព្រះ‌នាង​នាំ​បុត្រ​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​រាជ‌កុមារ​មិន​ឲ្យ​ព្រះ‌នាង​អថា‌លា​ឃើញ ដូច្នេះ រាជ‌កុមារ​ក៏​រួច​ពី​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​យ៉ូសេបា ជា​បុត្រី​ស្តេច​យ៉ូរ៉ាម ហើយ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា នាង​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្តេច ដែល​ត្រូវ​ស្លាប់​នោះ ព្រម​ទាំង​មេនំ​ផង ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ដេក ឲ្យ​រួច​ពី​អ័ថា‌លា មិន​ឲ្យ​ត្រូវ​ស្លាប់

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 11:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ គាត់​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​បិតា​គាត់។


ស៊ូឡៃ‌ម៉ាន​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កំពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ដំណាក់ ដោយ​ឈើ​តាត្រៅ។


ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្តាំ​នៃ​ដំណាក់ ហើយ​មាន​ជណ្តើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្តាល និង​ពី​ជាន់​កណ្តាល​ទៅ​ជាន់​ខាង​លើ។


ស្តេច​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​វ័យ​ប្រាំ​ពីរ​ឆ្នាំ


ក្នុង​ពេល​ដែល​នាង​អថា‌លា​គ្រង​រាជ្យ កុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។


គឺ​នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​ក្នុង​រជ្ជកាល​ស្តេច​យេហ៊ូវ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ‌រាជ្យ​បាន​សែ‌សិប‌ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ម្តាយ​របស់​ស្តេច​មាន​នាម​ថា ស៊ីប‌យ៉ា​ជា​អ្នក​ស្រុក​បៀរ‌សេ‌បា។


នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​យ៉ូសា‌ផាត​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា


ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​លុប​បំបាត់​រាជា​ណាចក្រ​យូដា​ទេ ព្រោះ​ទ្រង់​បាន​សន្យា​នឹង​ណាពី​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទត ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។


ស្តេច​យ៉ូរ៉ាម ស្តេច​អហា‌ស៊ីយ៉ា ស្តេច​យ៉ូអាស


ពេល​នោះ​ម្ចាស់​ក្សត្រីយ៍​យ៉ូសេ‌បា​បាន​យក​ស្តេច​យ៉ូអាស ជា​បុត្រា​របស់​ស្តេច​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ ទៅ​លាក់​ទុក។ នាង​បាន​នាំ​កូន​នោះ ព្រម​ទាំង​មេ​ដោះទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ ក្នុង​ម៉ាស្ជិទ​នៅ​ជា​មួយ​ផង។ ម្ចាស់​ក្សត្រីយ៍​យ៉ូសេ‌បា ជា​បុត្រី​របស់​ស្តេច​យ៉ូរ៉ាម និង​ជា​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា ហើយ​ត្រូវ​ជា​ភរិយា​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា បាន​លាក់​រាជ​កុមារ​នោះ មិន​ឲ្យ​នាង​អថា‌លា​ឃើញ ដូច្នេះ​រាជ​កុមារ​ក៏​បាន​រួច​ពី​ស្លាប់។


កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​បន្ទប់​ដេក​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជា‌រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា​បាន​ឡើយ។


យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​របស់​យើង»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទត​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។


យើង​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ទត ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជ‌ពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។


ដូច្នេះ តើ​ឲ្យ​យើង​បោះ​បង់​ចោល​ពូជ‌ពង្ស​របស់​យ៉ាកកូប និង​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​របស់​យើង ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ ឲ្យ​គ្រប់‌គ្រង​លើ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម អ៊ីសាហាក់ និង​យ៉ាកកូប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សំដែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។


«ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ផឹក»។


ស្តេច​បង្គាប់​ទៅ​សម្ដេច​យេរ៉ា‌មែល ជា​បុត្រ និង​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​អាស‌រាល ព្រម​ទាំង​លោក​សេលេ‌មា ជា​កូន​របស់​លោក​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ណាពី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែអុលឡោះ‌តាអាឡា​បាន​លាក់​អ្នក​ទាំង​ពីរ។


គាត់​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​អ៊ីមុាំ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។


បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត​សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​គាត់​លាក់​ខ្លួន។