១ ពង្សាវតារក្សត្រ 6:10 - អាល់គីតាប10 ស៊ូឡៃម៉ានក៏បានសង់បន្ទប់អមនៅជុំវិញដំណាក់ដែរ បន្ទប់ទាំងនោះមានកំពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងដំណាក់ ដោយឈើតាត្រៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ស្ដេចក៏សង់បន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ ជាន់នីមួយៗ មានកម្ពស់ប្រាំហត្ថ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ស្ដេចក៏បានសង់បន្ទប់អមនៅជុំវិញព្រះដំណាក់ដែរ បន្ទប់ទាំងនោះមានកម្ពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងព្រះដំណាក់ដោយឈើតាត្រៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ក៏ធ្វើបន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ មានកំពស់៥ហត្ថរាល់តែថ្នាក់ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។ សូមមើលជំពូក |
ពេលនោះនាងយ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា បានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ នាងនាំកូននោះទៅលាក់នៅបន្ទប់ដេកមួយក្នុងម៉ាស្ជិទ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់កុមារមិនឲ្យនាងអថាលាឃើញ ដូច្នេះកុមារក៏រួចពីស្លាប់។