Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 36:26 - អាល់គីតាប

26 ស្តេច​បង្គាប់​ទៅ​សម្ដេច​យេរ៉ា‌មែល ជា​បុត្រ និង​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​អាស‌រាល ព្រម​ទាំង​លោក​សេលេ‌មា ជា​កូន​របស់​លោក​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ណាពី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែអុលឡោះ‌តាអាឡា​បាន​លាក់​អ្នក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 រួច​ស្ដេច​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​បាន​លាក់​លោក​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌រាជា​បង្គាប់​ទៅ​សម្ដេច​យេរ៉ា‌មែល ជា​បុត្រ និង​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​អាស‌រាល ព្រម​ទាំង​លោក​សេលេ‌មា ជា​កូន​របស់​លោក​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ព្យាការី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែ​ព្រះ‌អម្ចាស់​បាន​លាក់​លោក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 រួច​ស្តេច​ទ្រង់​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក នឹង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក នឹង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​លោក​ទុក។

សូមមើលជំពូក ចម្លង




យេរេមា 36:26
34 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ចាក​ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។


«ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​សា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្គត់‌ផ្គង់​អ្នក»។


នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ណាពី​របស់អុលឡោះ‌តាអាឡា លោក​អូបា‌ឌា​នាំ​ណាពី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។


គាត់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ពួក​គេ​រំលំ​អាសនៈ​របស់​ទ្រង់ និង​សម្លាប់​ណាពី​ទាំង​អស់​របស់​ទ្រង់​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ខ្ញុំ​ទៀត»។


គាត់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ពួក​គេ​រំលំ​អាសនៈ​របស់​ទ្រង់ និង​សម្លាប់​ណាពី​ទាំង​អស់​របស់​ទ្រង់​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ខ្ញុំ​ទៀត»។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​បញ្ជា​ថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន​ជា​ចៅហ្វាយ​ក្រុង និង​សម្តេច​យ៉ូអាស ជា​កូន​របស់​យើង​ទៅ!


ពេល​នោះ​នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ស្តេច​យ៉ូរ៉ាម និង​ជា​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា បាន​យក​ស្តេច​យ៉ូអាស ជា​បុត្រា​របស់​ស្តេច​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ នាង​នាំ​កូន​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​កុមារ​មិន​ឲ្យ​នាង​អថា‌លា​ឃើញ ដូច្នេះ​កុមារ​ក៏​រួច​ពី​ស្លាប់។


រួច​ប្រាប់​គេ​ថា “ស្តេច​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្តល់​នំបុ័ង និង​ទឹក​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ស្តេច​វិល​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។


«កុំ​ប៉ះ‌ពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​តែង‌តាំង​នេះ​ឡើយ កុំ​ធ្វើ​បាប​ណាពី​របស់​យើង​ឲ្យ​សោះ!»។​


អុលឡោះ‌តាអាឡា​ថែ‌រក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើរ រហូត​ដល់​ពេល​ត្រឡប់​មក​វិញ ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។


ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ទ្រង់​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជំរក​របស់​ទ្រង់ ទ្រង់​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ជំរំ​សក្ការៈ ទ្រង់​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។


ទ្រង់​ជា​ជំរក​សម្រាប់​ខ្ញុំ ទ្រង់​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​អាសន្ន ទ្រង់​ឲ្យ​ខ្ញុំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ទ្រង់​រំដោះ​ខ្ញុំ។ - សម្រាក


សូម​អាណិត​មេត្តា​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់ ខ្ញុំ​មក ជ្រក​កោន​ក្រោម​ម្លប់​អំណាច​របស់​ទ្រង់ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។


សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់ និង​ឲ្យ​ខ្ញុំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។


អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​អុលឡោះ​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់។


ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ ត្រូវ​នៅ​សំងំ​លាក់​ខ្លួន រហូត​ទាល់​តែ​អុលឡោះ​លែង​ខឹង


ពួក​គេ​នាំ​គ្នា​ប្រឆាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​អ្នក​បាន​ទេ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ ដ្បិត​ពួក​គេ​មិន​ព្រម​រាង‌ចាល​ទេ អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ណាព របស់​អ្នក​រាល់​គ្នា។


លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។


ពួក​មន្ត្រី​ពោល​ទៅ​លោក​បារូក​ថា៖ «ចូរ​អ្នក​ទៅ​រក​កន្លែង​ពួន​ទៅ ហើយ​យេរេមា​ក៏​ត្រូវ​ពួន​ដែរ កុំ​ឲ្យ​នរណា​ដឹង​ថា អ្នក​ទាំង​ពីរ​នៅ​កន្លែង​ណា​ឡើយ»។


បន្ទាប់​មក យេរេមា​បញ្ជា​ទៅ​លោក​បារូក​ថា៖ «ខ្ញុំ​មិន​អាច​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ពេល​នេះ​បាន​ឡើយ។


គេ​ចាប់​យេរេមា​ទៅ​ទម្លាក់​ក្នុង​អណ្ដូង​របស់​សម្ដេច​ម៉ាល់គា ជា​បុត្រ​របស់​ស្ដេច។ អណ្ដូង​នោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច។ គេ​យក​ខ្សែ‌ពួរ​មក​ចង​យេរេមា សំរូត​ចុះ​ទៅ​ក្នុង​អណ្ដូង​ដែល​គ្មាន​ទឹក​ទេ គឺ​មាន​តែ​ភក់ ហើយ​យេរេមា​ជាប់​ផុង​នៅ​ក្នុង​ភក់​នោះ។


ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​អ៊ីសា​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ ដើម្បី​ឲ្យ​គេ​ចាប់​អ៊ីសា។


ពួក​ខាង​គណៈ​ផារីស៊ី​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​អ៊ីសា។ ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ម៉ាស្ជិទ​ឲ្យ​មក​ចាប់​អ៊ីសា។


អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ កាល​អ៊ីសា​បង្រៀន​បណ្ដា‌ជន​ក្នុង​ម៉ាស្ជិទ ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​ជំនូន ប៉ុន្ដែ គ្មាន​នរណា​ចាប់​អ៊ីសា​ទេ ព្រោះ​ពេល​កំណត់​របស់​អ៊ីសា​មិន​ទាន់​មក​ដល់​នៅ​ឡើយ។


ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​អ៊ីសា ប៉ុន្ដែ អ៊ីសា​ភៀស​ខ្លួន​ចេញ​ពី​ម៉ាស្ជិទ​បាត់​ទៅ។


ពេត្រុស​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជា​ការ​ពិត​មែន អុលឡោះ‌ជាអម្ចាស់​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជា‌ជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម