Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:17 - អាល់គីតាប

17 គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ គាត់​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​បិតា​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គ្រា​នោះ ហាដាឌ​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ​នៅ​កុមារ​តូច​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គ្រា​នោះ ហាដាឌ់​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដំម​ខ្លះ ដែល​ជា​អ្នក​បំរើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ់​នៅ​ជា​កុមារ​តូច​នៅ​ឡើយ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្តេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ស្តេច​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភី‌បូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេស‌រាល​ឮ​ដំណឹង​ថា ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ស្លាប់ មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​ឲ្យ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។


លោក​យ៉ូអាប់ និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល បាន​បោះ​ទ័ព​នៅ​ស្រុក​អេដុម អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ រហូត​ទាល់​តែ​ពួក​គេ​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។


ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​ប្រទាន​ផ្ទះ​សម្បែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​គាត់ ព្រម​ទាំង​ប្រទាន​ដី​ធ្លី​ឲ្យ​គាត់​ទៀត​ផង។


ពេល​នោះ​នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ស្តេច​យ៉ូរ៉ាម និង​ជា​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា បាន​យក​ស្តេច​យ៉ូអាស ជា​បុត្រា​របស់​ស្តេច​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ នាង​នាំ​កូន​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​កុមារ​មិន​ឲ្យ​នាង​អថា‌លា​ឃើញ ដូច្នេះ​កុមារ​ក៏​រួច​ពី​ស្លាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម