Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 8:16 - អាល់គីតាប

16 នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​យ៉ូសា‌ផាត​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នៅ​ឆ្នាំ​ទី​ប្រាំ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ ស្តេច​ស្រុក​អ៊ីស្រា‌អែល កំពុង​ដែល​យេ‌ហូសា‌ផាត​សោយ‌រាជ្យ​លើ​ស្រុក​យូដា នោះ​ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​យេ‌ហូសា‌ផាត ក៏​ឡើង​សោយ‌រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​យ៉ូសា‌ផាត បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នៅ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ស្តេច​ស្រុក​អ៊ីស្រាអែល កំពុង​ដែល​យ៉ូសា‌ផាត​សោយ‌រាជ្យ​លើ​ស្រុក​យូដា នោះ​យ៉ូរ៉ាម ជា​បុត្រ​យ៉ូសា‌ផាត ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 8:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ គាត់​មាន​អាយុ​សាម‌សិប‌ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។


ស្តេច​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កាល​ស្តេច​យ៉ូសា‌ផាត​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ ស្តេច​យ៉ូរ៉ាម ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​ពីរ នៃ​រជ្ជ‌កាល​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​អហាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សា‌ម៉ារី គាត់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​អហា‌ស៊ីយ៉ា​ស្លាប់​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​អេលី‌យ៉េស​បាន​ថ្លែង។ ស្តេច​អហា‌ស៊ីយ៉ា​គ្មាន​កូន​ទេ ដូច្នេះ​ស្តេច​យ៉ូរ៉ាម ជា​ប្អូន ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​យ៉ូហូរ៉ាម ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​ស្រុក​យូដា។


ពេល​នោះ​នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ស្តេច​យ៉ូរ៉ាម និង​ជា​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា បាន​យក​ស្តេច​យ៉ូអាស ជា​បុត្រា​របស់​ស្តេច​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ នាង​នាំ​កូន​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​កុមារ​មិន​ឲ្យ​នាង​អថា‌លា​ឃើញ ដូច្នេះ​កុមារ​ក៏​រួច​ពី​ស្លាប់។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ​កាល​របស់​ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ស្តេច​យ៉ូរ៉ាម​ជា​បុត្រ​របស់​ស្តេច​អហាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី​បាន​ដប់‌ពីរ​ឆ្នាំ។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា


ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​លើក​សម្តេច​អហា‌ស៊ីយ៉ា ជា​កូន​ពៅ​របស់​ស្តេច​យ៉ូរ៉ាម ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក ដ្បិត​កូន​បងៗ​ត្រូវ​ជន‌ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុក​លុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម