អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមណាពីរបស់អុលឡោះតាអាឡា នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។
២ ធីម៉ូថេ 4:3 - អាល់គីតាប ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកតួនមកបង្រៀនតាមទំនើងចិត្ដរបស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតនឹងមានគ្រាមួយដែលគេនឹងមិនទ្រាំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវឡើយ ផ្ទុយទៅវិញ គេនឹងមានត្រចៀករមាស់ ហើយប្រមូលសម្រាប់ខ្លួនឯងនូវគ្រូជាច្រើនដែលស្របនឹងសេចក្ដីប៉ងប្រាថ្នារបស់គេ។ Khmer Christian Bible ដ្បិតនឹងមានគ្រាមួយដែលពួកគេលែងស្ដាប់សេចក្ដីបង្រៀនត្រឹមត្រូវទៀតហើយ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូជាច្រើនសម្រាប់ខ្លួនឯងទៅតាមសេចក្តីប៉ងប្រាថ្នា ដើម្បីឲ្យនិយាយអ្វីដែលត្រចៀករបស់ពួកគេរមាស់ចង់ស្ដាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងមានគ្រាមួយមកដល់ ដែលមនុស្សមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តរបស់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្ត របស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនឹងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត |
អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមណាពីរបស់អុលឡោះតាអាឡា នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំបានជម្រាបស្តេចហើយថា គាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ!»។
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូរអាសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតឆ្លើយថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះ!»។
អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។
ទ្រង់ធ្លាប់មានបន្ទូលទៅពួកគេថា “ទុកឲ្យអ្នកហត់នឿយ មករកសម្រាកលំហែកាយចុះ” តែពួកគេមិនព្រមស្ដាប់ទ្រង់ទេ។
គេបំបិទមាត់ណាពីថា “កុំទាយអី” ហើយប្រាប់អ្នកទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ អ្នកកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: “មិនត្រូវចាញ់បោកពួកណាពី ឬពួកអ្នកទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
ពេលនោះ ពួកតួន និងពួកអ៊ីម៉ាំ រកមធ្យោបាយចាប់អ៊ីសា ដ្បិតគេយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាសំដៅទៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។
អ្នករាល់គ្នាដែលមនុស្សទាំងអស់ កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដ ចំពោះពួកណាពីក្លែងក្លាយដូច្នោះដែរ!»។
អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។
ពាក្យសំដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺរសអុលឡោះបានសំដែងអំណាចវិញ
ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្ដអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ
ចូរចងចាំពាក្យដ៏ត្រឹមត្រូវរបស់អ៊ីសាជាអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
ក្រុមសាវ័កទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍អុលឡោះ ហើយប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន»។