Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 22:18 - អាល់គីតាប

18 ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​យ៉ូសា‌ផាត​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្តី​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​ទាយ​តែ​ពី​សេចក្តី​អាក្រក់​ប៉ុណ្ណោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ស្តេច​អ៊ីស្រា‌អែល​បាន​ទូល​ទៅ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ ថា​គាត់​មិន​ដែល​ថ្លែងទំនាយ​ល្អ​ពី​ទូល‌បង្គំ​ទេ គឺ​ថ្លែងទំនាយ​តែ​អាក្រក់​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី ថា​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​ទេ គឺ​ទាយ​តែ​អាក្រក់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 22:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​បាន​ឃើញអុលឡោះ‌តាអាឡា​នៅ​លើ​រាជ‌បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​សូរ៉កា​ទាំង​មូល​ឈរ​ជួប​ទ្រង់ ទាំង​ឆ្វេង ទាំង​ស្តាំ​ផង។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​ជម្រាប​ស្តេច​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូរអា​សួរអុលឡោះ‌តាអាឡា​បាន តែ​ខ្ញុំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្តី​ល្អ​ឲ្យ​ខ្ញុំ​ទេ គឺ​ទាយ​តែ​ពី​សេចក្តី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា»។ ស្តេច​យ៉ូសា‌ផាត​ឆ្លើយ​ថា៖ «សូម​ស្តេច​កុំ​មាន​ប្រសាសន៍​បែប​នេះ!»។


មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី អុលឡោះ​រមែង​ប្រទាន​ឲ្យ។


ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។


អ្នក​ដែល​រឹង‌រូស មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។


មាន​បណ្ឌិត​ខាង​ហ៊ូកុំ​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «តួន! តួន​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា តួន​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម