ហើយស្បថដោយយកអុលឡោះតាអាឡាជាម្ចាស់នៃសូរ៉កា និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្តឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
២ កូរិនថូស 6:14 - អាល់គីតាប សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ? ព្រះគម្ពីរខ្មែរសាកល កុំទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ។ តើមានការរួមចំណែកអ្វីរវាងសេចក្ដីសុចរិត និងការឥតច្បាប់? ឬមានការប្រកបគ្នាអ្វីរវាងពន្លឺ និងសេចក្ដីងងឹត? Khmer Christian Bible មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតប្រកបគ្នាយ៉ាងដូចម្ដេចបាន? តើពន្លឺលាយឡំនឹងសេចក្ដីងងឹតយ៉ាងដូចម្ដេចបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិត នឹងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ នឹងងងឹត លាយឡំគ្នាដូចម្តេចបាន |
ហើយស្បថដោយយកអុលឡោះតាអាឡាជាម្ចាស់នៃសូរ៉កា និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្តឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
អេលីយ៉េសចូលទៅជិតប្រជាជនទាំងមូល រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើអុលឡោះតាអាឡាជាម្ចាស់ពិតប្រាកដមែន ចូរគោរពបម្រើទ្រង់ចុះ ហើយប្រសិនបើព្រះបាលជាម្ចាស់វិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាអ្នកទាយ បានចេញមកជួបស្តេចយ៉ូសាផាត ជម្រាបស្តេចថា៖ «ហេតុដូចម្តេចបានជាស្តេចជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់អុលឡោះតាអាឡាដូច្នេះ? ដោយស្តេចប្រព្រឹត្តបែបនេះ អុលឡោះតាអាឡាខឹងនឹងស្តេច។
ពួកគេបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយជូនចៀមឈ្មោលមួយជាគូរបានរំដោះបាប។
ពួកគេបែរជាទៅពាក់ព័ន្ធជាមួយ ប្រជាជាតិទាំងនោះ ហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ
ខ្ញុំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចទ្រង់ និងអស់អ្នកដែលប្រតិបត្តិតាម ឱវាទរបស់ទ្រង់។
ប្រជាជនដ៏វិសុទ្ធនៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ខ្ញុំពេញចិត្តនឹងនៅជាមួយពួកគេណាស់។
ម៉្យាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។
មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។
ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នាមកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នកក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។
ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ ស្រុកអ៊ីស្រអែល និងនៅក្រុងយេរូសាឡឹម។ យូដាបានប្រមាថម៉ាស្ជិទរបស់អុលឡោះតាអាឡា ជាកន្លែងដែលទ្រង់ស្រឡាញ់ គឺពួកគេរៀបការជាមួយស្ត្រី ដែលថ្វាយបង្គំព្រះដទៃ។
តើអុលឡោះមិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ទ្រង់ធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់អុលឡោះ។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្ដែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្ដ សុទ្ធតែអាក្រក់។
ក្រោយពីបានរួចខ្លួនហើយ ពេត្រុស និងយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកអ៊ីមុាំ និងពួកអះលីជំអះបាននិយាយ។
បងប្អូនមិនអាចលើកពែងរបស់អ៊ីសាជាអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអ៊ីព្លេសពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយអ៊ីសាជាអម្ចាស់ផង ហើយរួមតុជាមួយពួកអ៊ីព្លេសផងបានដែរ។
ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្ដនាងឲ្យតែរៀបការជាមួយអ្នកជឿអ៊ីសាជាអម្ចាស់ដូចគ្នា។
ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់អុលឡោះដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
មនុស្សក្បត់ចិត្ដអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងអុលឡោះ? អ្នកណាចង់ធ្វើជាមិត្ដសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងអុលឡោះ!