ឱអុលឡោះតាអាឡាជាម្ចាស់អើយ បន្ទូលគំរាមរបស់ទ្រង់ និងខ្យល់ព្យុះ ដែលបក់ចេញមកពីទ្រង់ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
១ សាំយូអែល 7:10 - អាល់គីតាប នៅពេលដែលសាំយូអែលកំពុងតែធ្វើគូរបានដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រអែល។ ប៉ុន្តែ នៅថ្ងៃនោះអុលឡោះតាអាឡាធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្តាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្ដាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសាំយូអែលកំពុងតែថ្វាយដង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សំឡាប់ |
ឱអុលឡោះតាអាឡាជាម្ចាស់អើយ បន្ទូលគំរាមរបស់ទ្រង់ និងខ្យល់ព្យុះ ដែលបក់ចេញមកពីទ្រង់ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងនៅពីលើផ្ទៃទឹក អុលឡោះប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង អុលឡោះតាអាឡានៅពីលើមហាសាគរ។
សំឡេង របស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយអំណាច សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
ពេលនោះ ម៉ាឡាអ៊ីកាត់ក៏ពោលមកខ្ញុំទៀតថា៖ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយរសរបស់យើងវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
អុលឡោះតាអាឡានឹងធ្វើឲ្យបច្ចាមិត្តបាក់ទ័ព រត់នៅពីមុខអ្នក។ ពួកគេចេញមកវាយអ្នក ដោយដើរតាមផ្លូវតែមួយ តែពួកគេនឹងរត់នៅមុខអ្នក ទៅតាមផ្លូវប្រាំពីរ។
អុលឡោះតាអាឡាធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រអែលដេញពីក្រោយពួកគេតាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។
អុលឡោះតាអាឡាបានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចំបាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចំបាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។
ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃ ផ្កាយទាំងនោះគោចរតាមផ្លូវរបស់វា មកច្បាំងជាមួយស៊ីសេរ៉ា។
ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។
ពេលនេះ ជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ទ្រង់ធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងបំណងអុលឡោះតាអាឡា ដោយសុំឲ្យមានស្តេចម្នាក់សោយរាជ្យលើអ្នករាល់គ្នា»។
ពេលនោះ ក៏កើតការភ័យញាប់ញ័រ នៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្តាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។
អស់អ្នកដែលប្រឆាំងនឹងអុលឡោះតាអាឡា មុខជាត្រូវអន្តរាយ ទ្រង់ធ្វើឲ្យមានរន្ទះពីលើមេឃ បាញ់ចំពួកគេ។ អុលឡោះតាអាឡានឹងវិនិច្ឆ័យទោសផែនដីទាំងមូល ទ្រង់ប្រទានកម្លាំងដល់ស្តេច ដែលទ្រង់ជ្រើសរើស ព្រមទាំងប្រទានអំណាចដល់ស្តេច ដែលទ្រង់បានតែងតាំង»។